ព័ត៌មានទាន់ហេតុការណ៍៖

លោកបៃឌិនទទួលបានកៅអីតំណាងគ្រប់គ្រាន់ក្រោយរដ្ឋ Californiaទទួលស្គាល់លទ្ធផល

ចែករំលែក៖

លោកបៃឌិនទទួលបានកៅអីតំណាងគ្រប់គ្រាន់តាមផ្លូវច្បាប់ក្រោយ​រដ្ឋកាលីហ្វ័រនីញ៉ា​បានប្រកាសទទួលស្គាល់លោកបៃឌិន ជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៤ខែធ្នូ ។
អគ្គលេខាធិការ​រដ្ឋកាលីហ្វ័រនីញ៉ា​លោក Alex Padilla បានចុះហត្ថលេខាទទួលស្គាល់​លោកបៃឌិនជាអ្នកឈ្នះ​ ទទួលបាន​កៅអីតំណាង៥៥៤កៅអី​​​។ ការទទួលស្គាល់ជាផ្លូវការលោកបៃឌិនទទួលបាន២៧៩កៅអីតំណាង​​ លើសពីចំនួនកំណត់​២៧០​។
នៅក្នុងការបោះឆ្នោតនៅអាមេរិកនាពេលកន្លងមក ការប្រកាសទទួលស្គាល់តែងតែ​ត្រូវបានរំលងក្រោយការបោះឆ្នោតដឹងថាភាគីណាជាអ្នកឈ្នះ​។ ប៉ុន្តែ​នៅពេលនេះលោកត្រាំ​មិនបោះបង់នោះឡើយ គឺគាត់តវ៉ារហូតដល់ទីបំផុតក្នុងគោលដៅប្រែក្រឡាស់លទ្ធផលបោះឆ្នោត ។
បើទោះបីលោកបៃឌិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាប្រកាសទទួលស្គាល់ថាជាអ្នកឈ្នះក្តី ប៉ុន្តែ​ ការទទួលស្គាល់ជាផ្លូវការតាមរដ្ឋនីមួយៗមិនទាន់មានគ្រប់គ្រាន់នៅឡើយ​ទេ គឺទើបតែពេលនេះរដ្ឋ ដែលមិនមានការតវ៉ាបានប្រកាសទទួលស្គាល់ទ្ធផលលោកបៃឌិនជាអ្នកឈ្នះ។
កន្លងមក បណ្តារដ្ឋយុទ្ធសាស្ត្រ​ដូចជា Georgia, Michigan, Minnesota, Nevada, Pennsylvania និង Wisconsin គឺបានច្រានចោលការប្តឹងតវ៉ារបស់លោកត្រាំ ថាការបោះឆ្នោតមានការបន្លំ ប៉ុន្តែលោកត្រាំមិនមានភស្តុតាងគ្រប់គ្រាន់ដែលអាចយកជាផ្លូវការបានឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖