ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាជាង៣០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង០១និង១៥នាទីយប់ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នៅចំណុច ច្រកអន្តរជាតិដូង ភូមិស្វាយធំ  ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងជំនាញ (ក៥)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង សាន សុទ្ធី នាយករង គឹម តូ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋានគរបាលខេត្តបាត់ដំបងនិងដោយមានការសម្របសម្រួលពីលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបាត់ដំបងបានបើកការស៊ើប អង្កេត ស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនដោយឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ផាន់ផុំ រតនា (PHANPHOM RATTANA) ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ ថៃកាន់លិខិត ឆ្លងដែនលេខAB ៤២៧៤៣៧៣និងចាប់យកវត្ថុតាងបានសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE  ៣០កញ្ចប់ធំទម្ងន់ប្រមាណ ៣០គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំកសាងនីតិវិធីដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី៕

ដោយ ៖ស សម


ចែករំលែក៖