ព័ត៌មានទាន់ហេតុការណ៍៖

បារ៉ែនមិនអនុញ្ញាតឲ្យទិញទំនិញអុីស្រាអែលផលិតនៅតំបន់​តាំងទីលំនៅលើទឹកដីប៉ាឡេស្ទីនឡើយ

ចែករំលែក៖

សារព័ត៌មាន BNA របស់បារ៉ែនបានផ្សាយនៅថ្ងៃទី​៥ ខែធ្នូថា ប្រទេសនេះនឹងមិនអនុញ្ញាតឲ្យនាំទំនិញពីអុីស្រាអែល ដែលទំនិញនោះផលិតនៅតំបន់តាំងទីលំនៅ​ក្នុងទឹកដីប៉ាឡេស្ទីនដែលអុីស្រអែលបានគ្រប់គ្រង​។
ព័ត៌មានខាងលើ គឺផ្ទុយពី​ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍​បារ៉ែន លោក Zayed bin Rashid al-Zayani ដែលបានលើកឡើងពី​ការទិញទំនិញ ផលិតនៅក្នុងតំបន់​តាំងទីលំនៅក្នុងតំបន់ជេរូសាឡឹម​។
នៅពេលនេះដែរ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍​បានប្រកាសថា «ការប្រកាសរបស់រដ្ឋមន្ត្រីZayed bin Rashid al-Zayani គឺមានការយល់ច្រឡំ​ ហើយពេលនេះ ក្រសួងបានសន្យាដើរតាមគោលនយោបាយរបស់រដ្ឋាភិបាល បារ៉ែន។
អុីស្រាអែលបានគ្រប់គ្រងតំបន់ភាគខាងលិច ជេរូសាឡឹម​របស់ប៉ាឡេស្ទីនក្នុងសង្គ្រាម​រយៈពេល​៦ថ្ងៃ។ តាំងពីពេលនោះមកអុីស្រាអែលបានសាងសង់ផ្ទះជាច្រើនឲ្យពលរដ្ឋរបស់ខ្លួនទៅរស់នៅទីនោះ។ រដ្ឋាភិបាលបារ៉ែនបានចាត់ទុកថាតំបន់ជេរូសាឡឹមខាងលិចជាដែនដីរបស់ប៉ាឡេស្ទីន។
សូមបញ្ជាក់ផងដែរថា ប៉ារ៉ែននិងអុីស្រាអែលទើបតែ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនង ទ្វេភាគី ​ក្រោមអធិបតីភាពរបស់លោក ត្រាំ នៅសេតវិមាន​អាមេរិក កាលពីថ្ងៃទី​១៥ខែកញ្ញា​៕ដោយ៖ធី រីណា

(រូបថត៖ AFP / TTXVN)


ចែករំលែក៖