ភ្នំពេញ៖ តូបជួសជុលម៉ូតូមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុតូបខាងលេីត្រូវបានម្ចាស់បិទទ្វារចាក់សោរួចចេញទៅក្រៅបាត់ លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីខាងក្នុងមកក្រៅទេីបនាំគ្នាភ្ញាក់ផ្អេីលរាយការណ៍ទៅសមត្ថកិច្ចមកជួយធ្វើអន្តេាគមន៍យកបំពង់ពន្លត់អគ្គិភ័យជាច្រេីនបំពង់មកបាញ់ពន្លត់។
សមត្ថកិច្ចបានបញ្ជាក់ថា តូបខាងលេីសង់ដោយប្រើស័ង្កសី បានរងការខូចខាតសម្ភារមួយចំនួន តែសំណាងដែរដែលមិនមានមនុស្សរងរបួស ។ ចំណែកមូលហេតុគឺមកពីឆ្លងចរន្តអគ្គិសនីចេញពីប្រអប់ជាប់បង្គោលភ្លេីងក្បែរតូបនោះ៕
ដោយ៖សុខាសែនជ័យ