ខេត្តព្រះសីហនុ៖ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថា នៅវេលាម៉ោង៣និង៣០រសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២០ នេះកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ដឹកនាំដោយលោកផ្ទាល់បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែងនៅក្នុងភូមិបឹងវែងឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដកហូតមាន់ជល់ចំនួនបីក្បាល និងម៉ូតូចំនួន ៣គ្រឿង យកទៅរក្សាទុកនៅអាវុធហត្ថស្រុកព្រៃនប់ ។ លោកមេបញ្ជាការរងបានបន្តថា ក្រៅពីបង្ក្រាបទីតាំងបញ្ជល់មាន់នេះ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបំបែកហ្វូងការជួបជុំដែលមានមនុស្សចំនួនច្រើន ដើម្បីពង្រឹង វិធានការ បង្ការទប់ស្កាត់ ការពារការចម្លងមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ៕ឆ្លាម សមុទ្រ
រឿងទាក់ទង
រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក
48 mins ago
ទំនាស់រឿងនេសាទខ្យងក្លាយជាហិង្សាសម្លាប់ប្រុសម្នាក់នគរបាលបំបែកសំណុំរឿងឃាត់ខ្លួនជនសង្ស័យ៣នាក់
2 hours ago
លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ
2 hours ago