ព័ត៌មានទាន់ហេតុការណ៍៖

សម្ភារសម្រាប់ផ្សព្វផ្សាយអប់រំពីជំងឺកូវីដ-១៩ របស់លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្រគល់ជូនដល់ស.ស.យ.ក. ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្ត តំណាងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារសម្រាប់ផ្សព្វផ្សាយអប់រំ និងជាមធ្យោបាយទប់ស្កាត់ ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់គណៈកម្មាធិការ សសយក ទាំង៨ក្រុង-ស្រុក នៅទីស្នាក់ការសសយក ខេត្តស្វាយរៀងនាព្រឹកថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក រាណ សុវណ្ណារិទ្ធិ សមាជិកអចិន្រ្តៃយ៍ សសយក ខេត្ត តំណាងលេខាធិការដ្ឋាន សសយកខេត្តគណៈកម្មាធិការ សសយក ទាំង៨ក្រុង ស្រុកផងដែរ។

ឆ្លៀតក្នុងពិធីប្រគល់នេះផងដែរ លោកតូច ប៉ូលីវ៉ា ក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឌី វិជ្ជា ប្រធាន សសយកខេត្ត ជូនដល់គណៈកម្មាធិការ សសយក ទាំង៨ក្រុង-ស្រុក ហើយអ្វីដែលសំខាន់នាពេលនេះ គឺសូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀងក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក ក៏ដូចជាមានការឆ្លងនាំចូលមកក្នុងប្រទេសកម្ពុជាយើងផងដែរ ជាពិសេសសូមថែរក្សាសុខភាពឱ្យបានល្អ អនុវត្តការសម្អាតអនាម័យឱ្យបានខ្ជាប់ខ្ជួន ចូលរួមគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

សូមបញ្ជាក់ផងដែរថា នៅក្នុងស្រុករមាសហែកទទួលបានBanner ចំនួន ១៦ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន៣០សន្លឹក ម៉ាស់ក្រណាត់ចំនួន៤០ម៉ាស់ សាប៊ូ៨៤ដុំ។

ស្រុកស្វាយជ្រំ ទទួលបានBanner១៦ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន៣០សន្លឹក ម៉ាស់ក្រណាត់ចំនួន៤០ម៉ាស់ សាប៊ូចំនួន ៨៤ដុំ ។

ស្រុកកំពង់រោទិ៍ ទទួលបានBanner១១ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន៣០សន្លឹក ម៉ាស់ក្រណាត់ចំនួន៣០ម៉ាស់ សាប៊ូចំនួន ៥៩ដុំ។

ស្រុករំដួល ទទួលបានBannerចំនួន១០ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន៣០សន្លឹក ម៉ាស់ក្រណាត់ចំនួន៣០ម៉ាស់ សាប៊ូចំនួន ៥៤ដុំ ។

ស្រុកស្វាយទាប ទទួលបានBannerចំនួន៩ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន៣០សន្លឹក ម៉ាស់ក្រណាត់ចំនួន ៣០ម៉ាស់ សាប៊ូចំនួន៤៩ដុំ។ 

ស្រុកចន្ទ្រាទទួលបានBannerចំនួន៦ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន៣០សន្លឹក ម៉ាស់ក្រណាត់ចំនួន៣០ម៉ាស់ សាប៊ូចំនួន ៣៤ដុំ។

ក្រុងស្វាយរៀងទទួលបានBannerចំនួន ៧ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន៣០សន្លឹក ម៉ាស់ក្រណាត់ចំនួន៣០ម៉ាស់ សាប៊ូចំនួន ៣៩ដុំ។

ក្រុងបាវិត ទទួលបានBanner៥ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន៣០សន្លឹក ម៉ាស់ក្រណាត់ចំនួន៣០ម៉ាស់សាប៊ូចំនួន ២៩ដុំ។ សរុបទាំងអស់ Banner ៨០ Banner ,ខិត្តប័ណ្ណផ្សព្វផ្សាយ១៥០សន្លឹក,ម៉ាស់ក្រណាត់ ២៦០ម៉ាស់ និងសាប៊ូ ៤៣២ដុំ៕ យឹម សុថាន


ចែករំលែក៖