ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៩-១៥ខែធ្នូ ២០២០

ចែករំលែក៖

ភ្នំពេញ៖ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនរំកិលឡើងទៅលើជាមួយនិងខ្យល់មូសុងឦសានបក់ខ្សោយមក លើប្រទេសកម្ពុជា ។ សម្រាប់ថ្ងៃទី ១១-១៥ ខែធ្នូ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ oc – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ៕

ដោយ សិលា


ចែករំលែក៖