ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមអោយ សារព័ត៌មាន សង្គមហ្វេសប៊ុក មេត្តាផ្សាយព័ត៌មានពិត និងមានវិជ្ជាជីវៈ អ្វីដែលល្អដល់សង្គម

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមចូលរួមសហការពីគ្រប់អង្គភាពដែលពាក់ព័ន្ធក្នុងការបង្ក្រាបរាល់បទល្មើសទាំងឡាយ ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ទន្ទឹមនឹងនេះ ក៏មានបណ្តាសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើការសន្និដ្ឋានពីសកម្មភាពមិនល្អលើមន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលនាំឱ្យមហាជនមានការយល់ច្រឡំ និងបាត់ទំនុកចិត្តលើកងកម្លាំងមានសមត្ថកិច្ចដែលខិតខំក្នុងការស្រាវជ្រាវបង្ក្រាបជនល្មើស។

ឆ្លៀតក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យបណ្តាអ្នកសារព័ត៌មានមួយចំនួន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យមានការពិចារណាក្នុងការបង្ហោះ ផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនពិត ដែលផ្ទុយពីច្បាប់វិជ្ជាជីវៈសារព័ត៌មាន មាត្រា៨ និងមាត្រា១១ ចៀសវាងជាហេតុបង្កឱ្យមានចលាចល អសន្តិសុខសង្គម និងអាចនឹងប្រឈមមុខចំពោះច្បាស់ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖