ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណៈកម្មការផ្សារដេប៉ូ បន្តចុះចែកម៉ាស់ជូនអាជីវករនិងប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្សារដែលជាអំ ណោយរបស់សម្ដេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ ម៉ាស់ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានផ្ដល់ជូនគណៈកម្មការផ្សារទាំង២៥ ក្នុងរាជធានីភ្នំពេញ ដើម្បីចែកបន្ដជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារសម្រាប់ចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ លោក សេង សារ៉ន ប្រធានគណៈកម្មការផ្សារដេប៉ូ បានបន្តដឹកនាំក្រុមការងារចុះចែកម៉ាស់ចំនួន៥០០ម៉ាស់បន្ថែមទៀតជូនអាជីវករលក់ដូរនៅក្នុងផ្សារ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ចេញចូលផ្សារដែលមិនបានពាក់ម៉ាស់ និងណែនាំដល់បងប្អូនអាជីវកទាំងរក្សាគម្លាត១ម៉ែត្រកន្លះ លាងដៃនិឹងជែល សាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់។ គណៈកម្មការផ្សារក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីជៀសឱ្យផុតពីជំងឺកូវីដ-១៩។

លោក សេង សារ៉ន ប្រធានគណៈកម្មការផ្សារដេប៉ូ បានបន្តឱ្យដឹងទៀតថា ម៉ាស់ដែលគណៈកម្មការផ្សារចុះចែកជូនដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីចែកជូនពាក់បង្ការទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ដោយក្នុងប្រជាពលរដ្ឋម្នាក់ទទួលបានម៉ាស់ចំនួន២ម៉ាស់។

ចុងក្រោយ ប្រធានគណៈកម្មការផ្សារ ដេប៉ូលោក សេង សារ៉ន បានបន្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករទាំងអស់ សូមចូលរួមពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬសាប៊ូឱ្យបានញឹកញាប់ រក្សាគម្លាត ១.៥ម៉ែត្រ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ៖ រ៉ារ៉ា


ចែករំលែក៖