ព័ត៌មានទាន់ហេតុការណ៍៖

ដោះស្រាយគុំនុំចាស់!! ប៉ូលិសស័ក្តិ៤នៅក្រសួងមហាផ្ទៃម្នាក់​ បាញ់សម្ដៅទៅគូរសត្រូវ២គ្រាប់​ បណ្ដាលឲ្យរបួសជើងមិនស្លាប់​ រួចរត់គេចបាត់

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រោយពីមានទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចអស់រយៈពេលជាង២ឆ្នាំ​ ស្រាប់តែឃើញមុខគ្នាភ្លាមបុរសម្នាក់ជាមន្ត្រីប៉ូលីសស័ក្តិ៤នៅក្រសួងមហាផ្ទៃ​ បានដកកាំភ្លេីងបាញ់សម្ដៅទៅរកគូរសត្រូវចំនួន២គ្រាប់​ បណ្ដាលឲ្យត្រូវចំជើងមួយគ្រាប់​រងរបួសហូរឈាមទាំងថ្លុក និងចំទ្វារកញ្ចក់មួយគ្រាប់ទៀតបែកខ្ទេច​ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ កាលពីវេលាម៉ោងប្រមាណ៩យប់​ ថ្ងៃទី០៩​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ៣៧១​ ក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ ជាប់ព្រំប្រទល់និងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

 ជនដៃដល់មានឈ្មោះ​ កេត​ ផារ៉េន​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មុនរបបជាមន្ត្រីប៉ូលីសស័ក្តិ៤​នៅក្រសួងមហាផ្ទៃ​ ។ រីឯជនរងគ្រោះឈ្មោះ​ ប៊ុន​សុិម​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មុខរបបនៅផ្ទះ​ ស្នាក់នៅសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ ។ 

​តាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់សារព័ត៌មានកាសែតនគរដ្រេហ្គនឲ្យដឹងថា​ មុនពេលកេីតហេតុ​ រូបគាត់មានគ្នា៤នាក់​ ជិះម៉ូតូចេញពីហូបចុកអីតិចតួចនៅម្ដុំបឹងត្របែក​ ហេីយជូនមិត្តភ័ក្តមកផ្ទះនៅកន្លែងកេីតហេតុ​ ខណៈមកដល់មុខផ្ទះ​មួយភ្លេត​ ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នាតែមិនជិតសិទ្ធបានចុះពីលេីរថយន្ត​របស់ខ្លួនមិនចាំម៉ាក​ហេីយដេីរឆ្លងផ្លូវមកសួរនាំមិត្តភ័ក្តគាត់មួយមាត់ពីរ​ រួចដេីរទៅជិះរថយន្តរបស់ខ្លួនវិញលេីផ្លូវ៣៧១​ ក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ ក៏បេីកកញ្ចក់រថយន្តដកកាំភ្លេីងខ្លីបាញ់សំដៅមកជនរងគ្រោះដែលនៅផ្លូវម្ខាងទៀតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ចំនួន២គ្រាប់​ ដោយមួយគ្រាប់ចំជេីងខាងស្ដាំ​ និងមួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេច​ រួចហេីយក៏បេីករថយន្តគេចខ្លួនបាត់​ ។ ចំណែកឯជនរងគ្រោះក៏ប្រញាប់ទៅមន្ទីពេទ្យដេីម្បីពិនិត្យនិងលាងរបួសភ្លាមៗផងដែរ​។ មួយសន្ទុះក្រោយមក​ ជនរងគ្រោះបានមកកន្លែងកេីតហេតុវិញ​ ទេីបបង្កការភ្ញាក់ផ្អេីលដល់អ្នកសារព័ត៌មានជាច្រេីនចុះមកផ្ដិតយករូបភាព​ និងឡាយសម្ភាសផ្ទាល់​ដឹងលឺដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២​ និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាល​ ដង្កោ​ ចុះមកដល់ហេីយរុញដាក់គ្នា​ ទេីបជនរងគ្រោះសម្រេចចិត្តយកសម្បកផ្ទុះនៅសល់មួយគ្រាប់ទុក​ រង់ចាំទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដេីម្បីឲ្យជួយស្រាវជ្រាវចាប់ជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖