ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ​ចិន និង​នេ​ប៉ាល់​វិភាគ​ទិន្ន័យ​វាស់វែង​រួមគ្នា​ ឃើញថាភ្នំ​អេ​វើ​រ៉េ​ស ខ្ពស់​លើស​មុន

ចែករំលែក៖

អន្តរជាតិ៖ជាថ្មីម្តងទៀត នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះចិន និងនេប៉ាល់បានវិភាគទិន្ន័យវាស់វែងរួមគ្នាកំណត់កម្ពស់ភ្នំអេវើរ៉េ​(Everest)​ដែលជាចំណុចខ្ពស់បំផុតនៅលើផែនដី កម្ពស់ថ្មីរបស់ភ្នំអេវើរ៉េដែលយល់ព្រមដោយប្រទេសទាំងពីរគឺ,៨៤៨.៨៦ម៉ែត្រប៉ុន្តែវាពុំមែនជារឿងធំដុំមែន តែចិន និងនេប៉ាល់ពិភាក្សាគ្នារាប់ឆ្នាំពីកម្ពស់របស់ភ្នំមួយនេះ

ជាក់ស្តែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅរដ្ឋធានីដ្ឋណ្ឌូ ប្រទេសនេប៉ាល់ ភាគីទាំងសងខាងបានកំណត់យកកម្ពស់,៨៤៨,៨៦ម៉ែត្រសម្រាប់ភ្នំអេវើរ៉េ កម្ពស់នេះ ខ្ពស់ជាងកម្ពស់ដែលនេប៉ាល់អះអាងពីមុន៨៦សង់ទីម៉ែត្រ និងទាបជាងកម្ពស់ដែលចិនអះអាងចំនួនម៉ែត្រកំពស់ខុសគ្នារវាងចិន និងនេប៉ាល់ ក៏ដោយសារតែវាស់ភ្នំនេះដោយគិតត្រឹមតែថ្មនិងមិនវាស់នៅពេលមានព្រិល

សូមជម្រាបថា កម្ពស់ភ្នំអេវើរ៉េសត្រូវបានវាស់ជាលើកដំបូងដោយក្រុមភូមិសាស្ត្រអង់គ្លេសនៅឆ្នាំ១៨៦៥ គ្រានេះអង់គ្លេសកំណត់ថាភ្នំនេះមានកម្ពស់,៨៤០ម៉ែត្រ ធៀបទៅនឹងកម្រិតទឹកសមុទ្រនៅឆ្នាំ១៩៥៣ ឥណ្ឌាវាស់កម្ពស់ភ្នំនេះម្តងទៀតដោយកំណត់យក,៨៤៨ម៉ែត្រកម្ពស់,៨៤៨ម៉ែត្រនេះ ត្រូវបាននេប៉ាល់យកមកប្រើប្រាស់ជាផ្លូវការ ចំណែកចិនវិញបានធ្វើការវាស់វែងជាច្រើនដង និងកំណត់បានថាភ្នំនេះមានកម្ពស់,៨៤៤.៤៣ម៉ែត្រនៅឆ្នាំ២០០៥អាមេរិក ក៏ធា្លប់បានវាស់ម្តងដែរដោយកំណត់កម្ពស់,៨៥០ម៉ែត្រ

នេប៉ាល់ និងចិននៅឆ្នាំ២០១០បានទទួលស្គាល់ថាការវាស់ឃើញប្រវែងខុសគ្នានេះ គឺមកពីនេប៉ាល់វាស់ទាំងកម្ពស់ទឹកកក ចំណែកចិនវាស់ត្រឹមតែកម្ពស់ថ្មនៅឆ្នាំ២០១៥ នេប៉ាល់ធ្វើការវាស់កម្ពស់ភ្នំនេះដោយខ្លួនឯងផ្ទាល់និងជាលើកទីមួយក្រោយមានគ្រោះរញ្ជួយផែនដី និងការរំកិលផ្លាកតិចតូនិកនៅផ្ទៃខាងក្រោមភ្នំ

​​បើយោងតាមទីភ្នាក់ងារព័ត៌មាន​AFP​ ចាប់តាំងពីពេលនោះមកអ្នកជំនាញនិងអ្នកវាស់វែងនេប៉ាល់ចំនួន៣០០នាក់ចាប់ផ្តើមប្រមូលទិន្ន័យដោយខ្លះដើរឡើងភ្នំ និងខ្លះទៀតប្រើទ្ធម្ភាចក្រ នៅចុងខែមិថុនា ឆ្នាំ២០១៩ក្រុមការងារនេប៉ាល់បានឡើងទៅដល់កំពូលភ្នំដោយនាំយកសម្ភារៈវាស់វែងជាច្រើនដែលមានទំងន់រហូតដល់៤០គីឡូក្រាម និងចំណាយពេលម៉ោងក្នុងសីតុណ្ហភាពក្រោមសូន្យក្នុងការប្រមូលទិន្ន័យលោក​Khim Lal Gautam មន្ត្រីនេប៉ាល់មួយរូបដែលវាស់ភ្នំអេវើរ៉េនិយាយថា« ការឡើងភ្នំអេវើរ៉េជារឿងលំបាកប៉ុន្តែយើងត្រូវតែវាស់ឲ្យបាន​»​

ទាក់ទិននឹងរឿងនេះដែរ បើតាមការគ្រោងទុក នេប៉ាល់ត្រូវបង្ហាញរបាយការណ៍វាស់វែងតាំងតែពីដើមឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែចិនបានចូលរួមក្នុងការវាស់វែងនេះដែរ បន្ទាប់ពីប្រធានាធិបតីចិនលោកស៊ី ជីនពីងទៅទស្សនកិច្ចនៅនេប៉ាល់ក្នុងខែតុលា ឆ្នាំ២០១៩

ដោយឡែកអ្នកជំនាញនៅការិយាល័យវាស់វែង និងផែនទីចិន លោក​Dang Yamin បានប្រាប់ទូរទស្សន៍រដ្ឋចិន​CCTV​ថា កម្ពស់ចុងក្រោយគឺជាកម្ពស់មធ្យមដែលបានមកពីការវាស់វែងដោយភាគីទាំងសងខាង ដោយផ្អែកទៅលើវិធានវិទ្យាសាស្ត្រចិនអះអាងថាកំពស់ដែលយល់ព្រមទាំងសងខាងនេះ គឺបានមកពីការចែករំលែក និងវិភាគទិន្ន័យរួមគ្នារវាងប្រទេសទាំងពីរ

ដោយ៖ស តារា


ចែករំលែក៖