ភ្នំពេញ៖ សម្ភារបង្ការជំងឺកូវីដ-១៩ មានអាល់កុលចំនួន៦០កាន និងម៉ាស់ចំនួន៣ ម៉ឺនម៉ាស់ត្រូវបានរដ្ឋបាល រាជធានីភ្នំពេញ ផ្ដល់ជូនកងទ័ពឈរជើងតាមព្រំដែន ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ខណៈជំងឺនេះបាន នឹងកំពុងរាលដាលចូលដល់សហគមន៍ហើយនោះ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ ធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នៅសាលារាជធានីភ្នំពេញ។
សម្ភារនេះមានអាល់កុល និងម៉ាស់ ត្រូវបានប្រគល់
ជូនទៅអង្គភាពចំនួន៧អង្គភាពមាន ៖
១-អង្គភាពកងពលធំអន្តរាគមន៍លេខ៣ អាល់កុលចំនួន១៤កាន និងម៉ាស់ចំនួន៦០០០ម៉ាស់។
២-កងពលតូចអន្ដរាគមន៍លេខ៧ អាល់កុល១០កាន និងម៉ាស់៥០០០ម៉ាស់ ។
៣-កងពលតូចអន្តរាគមន៍លេខ៩ អាល់កុលចំនួន១០កាន ម៉ាស់ចំនួន៥០០០ ម៉ាស់ ។
៤-កងពលតូចអន្ដរាគមន៍លេខ៨ អាល់កុល១០កាន និងម៉ាស់ ៥០០០ម៉ាស់ ។
៥-កងពលតូចអន្តរាគមន៍លេខ១២៨ អាល់កុលចំនួន១០កាន ម៉ាស់៥០០០ម៉ាស់ ។
៦-បញ្ជាការដ្ឋានអង្គរក្សប្រចាំការព្រះវិហារអាល់កុលចំនួន៣កាន និងម៉ាស់២០០០ម៉ាស់ ។
៧-វរៈនគរបាលការពារព្រំដែន ៧៩៣ អាល់កុលចំនួន៣កាន និងម៉ាស់២០០០ម៉ាស់ ។
សរុបទាំងអស់អាល់កុលចំនួន៦០កាន និងម៉ាស់ចំនួន៣ម៉ឺន ម៉ាស់។
លោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរចំពោះកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយកន្លង មកតែងផ្តល់នូវគ្រឿងឧបភោគ បរិភោគថវិកាជារៀងរហូតមក ដើម្បីផ្ដល់ការលើកទឹកចិត្តដល់ កងទ័ពឲ្យកាន់តែមានភាពអង់អាចក្លាហានឡើង ៕ដោយ៖សំរិត