ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងរុះរើដោយខ្លួនឯង​ប្រសិនបើ​ភាគី​ថៃ​រយៈពេល២​ថ្ងៃ មិន​រុះរើ​ស្លាក​សញ្ញា​ដោះមីន​ចេញពី​តំបន់​បង្គោល​ព្រំដែន​លេខ ៣២-៣៣ នៅថ្មពួក​ទេនោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥​ នគរបាល​កាគរបាលការពារព្រំដែនរបស់កម្ពុជាបានប្រាប់ឲ្យដឹងថា ខ្លួន​ទុកពេល​ឲ្យ​ភាគី​ថៃ​ចំនួន០​២​ថ្ងៃ ក្នុងកា​ររុះរើ​ស្លាក​សញ្ញា​ដោះមីន​ចេញពី​តំបន់​បង្គោល​ព្រំដែន​លេខ ៣២-៣៣ ស្ថិតក្នុងភូមិសាស្ត្រ ភូមិ​សាមគ្គី ខាងជើង​ច្រក​តំបន់​បឹង​ត្រកួន​ ក្នុងឃុំ​គោគ​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខ​ឃុំ​ តាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។

បើយោងតាមស្មារតីនៃខ្លឹមសារអង្គប្រជុំបន្ទាន់​មួយ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោសេង ធា​រិ​ន មេបញ្ជាការរង ទទួល​ជា​នាយសេនាធិការ​យោធ​ភូមិភាគ​ទី​៥ នៅ​ស្នាក់ការ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រកព្រំដែន​តំបន់​បឹង​ត្រកួន នៅ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០២០ ដែល​បាន​ដឹកនាំ​ក្រុមការងារ ជួប​ជាមួយ    ឧ​ត្ត​ម​សេនីយ៍​ទោ ព្រំ រឿន និង​ឧ​ត្ត​ម​សេនីយ៍​ទោ ទឹម ទុំ មេបញ្ជាការរងនគរបាលជាតិភូមិ៤-៥ ប្រចាំការនៅទិសខេត្តបន្ទាយមានជ័យ​។
​  បើតាម​សេចក្តីប្រកាស​របស់​យោធភូមិភាគ​៥ បានឲ្យដឹងថា អង្គ​ប្រជុំបាន ពិភាក្សាគ្នា​ដោះស្រាយ អំពី​សកម្មភាព​ដោះមីន​របស់​ភាគី​ថៃ ចន្លោះ​បង្គោល​សីមា​លេខ ៣២-៣៣ ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។  ជាមួយគ្នានោះដែរ ​លោក   ​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បាន​ស្នើរឲ្យក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ជូនដំណឹង​ដល់​ភាគី​ថៃ ឲ្យ​រុះរើ​ស្លាក​សញ្ញា​មីន ចេញ​ឲ្យ​អស់ ក្នុង​រយៈពេល​២​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃនេះ​ទៅ​។ បើ​រយៈពេល​២​ថ្ងៃ ភាគី​ថៃ មិន​ធ្វើ​ការរុះរើ​ស្លាក​សញ្ញា​ដោះមីន​ទេ កម្លាំង​កម្ពុជា​ ឈរជើឈរជើងនៅទីនោះនឹងធ្វើការរុះរើដោយខ្លួនឯងចេញ ។​ ហើយ​រាល់​​សកម្មភាព​ផ្សេងៗ​តាម​បណ្តោយ​ព្រំដែន សូមឲ្យភាគីថៃជូនដំណឹងគ្នាទៅវិញទៅមកផងដែរ។ក្រោយពេលប្រជុំ​ពិភាក្សាគ្នា​ចប់ ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ គោលដៅ​ថៃ​ដោះមីន​ជាក់ស្តែង នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យនិងមានវិធានការបន្ត ៕

ដោយ៖វណ្ណា


ចែករំលែក៖