ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញ៣២ក្រុមចុងក្រោយប្រជែងយកពានរង្វាន់ UEFA Europa League

ចែករំលែក៖

ការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ UEFA Champions League និង UEFA Europa League បានបិទបញ្ចប់ហើយ ក្នុងនោះក្រុមដែលធ្លាក់វគ្គជម្រុះតាមពូល Champions League ក៏បានរកឃើញ៨ក្រុម និងក្រុមដែលឡើងវគ្គជម្រុះតាមពូល Europa League ក៏រកឃើញ២៤ក្រុមដែរ។ នេះបើយោងតាម UEFA.com ចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ។

ក្រុមទាំង៤៨ក្រុមដែលបានចូលរួមប្រកួតវគ្គជម្រុះតាមពូល (ពូលA-ពូលL)ក្របខ័ណ្ឌ Europa League បានបញ្ចប់ហើយកាលពីរាត្រីម្សិលមិញ ដោយរកឃើញ២៤ក្រុមបានឡើងទៅប្រកួតវគ្គបន្ត។ ក្នុងនោះមួយពូលត្រូវយក២ក្រុមឡើងទៅប្រកួតវគ្គ៣២ក្រុម ដែលចាំបាច់ក្រុមដែលឈរលេខ១និងលេខ២ក្នុងពូលនីមួយៗទើបមានកៅអីទៅប្រកួតវគ្គ៣២ក្រុម។

ក្រោយពីប្រកួតវគ្គជម្រុះតាមពូលរួចរាល់ក្រុមទាំង២៤ត្រូវបានរកឃើញដោយសុទ្ធសឹងតែជាក្រុមខ្លាំងៗមានពិន្ទុខ្ពស់ក្នុងវគ្គជម្រុះតាមពូល។ ទាំងនោះរួមមាន៖ Roma, Young Boys, Arsenal, Molde, Bayer Leverkusen, Slavia Praha, Rangers, Benfica, PSV, Granada, Napoli, Real Sociedad, Leicester City, Sporting Braga, ACMilan, Lille, Villarreal, Maccabi Tel Aviv, Tottenham Hotspur, Antwerp, Dinamo Zagreb, Wolfsberger AC, Hoffenheim,Crvena Zvezda​។

ចំណែក៨ក្រុមនៅ Champions League ដែលធ្លាក់មកលេងក្របខ័ណ្ឌ Europa League វគ្គ៣២ក្រុមចុងក្រោយដែរគឺមានដូចជាក្រុម Salzburg,Shakhtar Donetsk, Olympiakos Piraeus, Ajax, Krasnodar, Club Brugge, Dynamo Kyiv, Manchester United

ដោយ៖ភារៈ


ចែករំលែក៖