ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានថ្លៃឲ្យដឹងថា, នៅវេលាម៉ោង៨.៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំនិងភរិយា បានធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយរួចរាល់ហើយនាទីស្តីការក្រសួងមហាផ្ទៃ ហើយក៏ត្រូវជាថ្ងៃទី១៤ នៃការធ្វើចត្តាឡីស័ករបស់យើងខ្ញុំផងដែរ។
លោករដ្ឋលេខាធិការ គឹម សន្តិភាព ក៏បានបង្ហាញអំពីការយកចិត្តទុកដាក់រង់ចាំលទ្ធផលចំពោះការងារធ្វើតេស្តរបស់ខ្លួននិងក្រុមគ្រួសារ ៊ ក្នុងនោះលោកបានថ្លៃយ៉ាងដូច្នេះថា, ខ្ញុំនឹងជម្រាបជូនអំពីលទ្ធផលធ្វើតេស្តលើកចុងក្រោយនេះ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល។
សូមជម្រាបជូនផងដែរ សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤០នាក់ (ស្ត្រី១៩នាក់ និងបុរស២១នាក់)។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះអ្នកជំងឺ៣០៧នាក់ព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៥០នាក់៕

ដោយ៖ សុខ ខេមរា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច