កីឡាករ Cristiano Ronaldo, Lionel Messi, Ronaldinho និងMohamed Salah កំពុងប្រជែងគ្នាដើម្បីក្លាយជាកីឡាករឆ្នើមបំផុតនៃសតវត្សរ៍ទី២១ នៅឯពានរង្វាន់ Dubai Globe Soccer Awards ដែលត្រូវបានប្រកាសជាបេក្ខជនចុងក្រោយដោយអ្នកបោះឆ្នោតជាង៨ លាននាក់នៅជុំវិញពិភពលោកមកពីជាង២៣០ប្រទេសផ្សេងៗគ្នា។
ពានរង្វាន់ដែលសារព័ត៌មានអេស្ប៉ាញ MARCA ជាដៃគូផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះហើយនេះជាលើកទី១ក្នុងរយៈពេល១០ឆ្នាំដែលបេក្ខជនចុងក្រោយត្រូវបានអ្នកគាំទ្រជ្រើសរើស។
ជាមួយគ្នានោះ Cristiano, Messi និង Lewandowski ក៏ត្រូវបានគេតែងតាំងជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២០ផងដែរ។ ចំណែកឈ្មោះក្លិបវិញត្រូវបានជ្រើសរើសទទួលពានរង្វាន់សម្រាប់ក្លិបដែលល្អបំផុតនៃសតវត្សរ៍ទី២១ផងដែរ។ ក្លិបយក្សនៅអេហ្ស៊ីប Al Ahly ត្រូវបានបញ្ចូលទៅក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយនឹងត្រូវប្រជែងជាមួយឈ្មោះក្រុម Bayern Munich, Barcelona និង Real Madrid ដើម្បីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ។
សម្រាប់ក្រុមឆ្នាំ២០២០ នៃឆ្នាំនេះក្រុម Bayern, Liverpool និង Real Madrid នឹងធ្វើការប្រជែងគ្នាជាមួយនឹងអ្នកគាំទ្រទូទាំងពិភពលោកដើម្បីបោះឆ្នោតរួមជាមួយចៅក្រមពានរង្វាន់ Globe Soccer Awards ដែលរួមមានអ្នកជំនាញឈានមុខគេពីវិស័យបាល់ទាត់ផងដែរ។
ខាងក្រោមនេះគឺជាប្រភេទពានរង្វាន់ទាំងអស់ដែលនឹងត្រូវប្រគល់ជូន៖
១-កីឡាករឆ្នើមប្រចាំសតវត្សទី២១៖ Cristiano Ronaldo, Lionel Messi, Ronaldinho និង Mohamed Salah ។
២-គ្រូបង្វឹកឆ្នើមប្រចាំសតវត្សរ៍ទី២១៖ Alex Ferguson, Pep Guardiola, Jose Mourinho និង Zinedine Zidane ។
៣-ក្លិបឆ្នើមប្រចាំសតវត្សរ៍ទី២១៖ Al Ahly, Bayern Munich, Barcelona និង Real Madrid ។
៤-ភ្នាក់ងារកីឡាករប្រចាំសតវត្សរ៍ទី២១៖ Giovanni Branchini, Jorge Mendes and Mino Raiola។
៥-កីឡាករឆ្នើមប្រចាំឆ្នាំ២០២០៖ Cristiano Ronaldo, Lionel Messi និងRobert Lewandowski ។
៦-ក្លិបល្អបំផុតប្រចាំឆ្នាំ២០២០ ៖ Bayern Munich, Liverpool និង Real Madrid ។
៧-គ្រូបង្វឹកប្រចាំឆ្នាំ២០២០៖ Gian Piero Gasperini (Atalanta), HansiFlick (Bayern Munich) និង Jurgen Klopp (Liverpool) ៕ដោយ៖ភារៈ