ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តឧត្ដរមានជ័យ បំផុសឲ្យប្រជាពលរដ្ឋ ពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បើតាមប្រភពពីរដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់អោយ អង្គភាព នគរដ្រេហ្គន ដឹងថា, នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំកងកម្លាំងទាំងបីប្រភេទ មន្ទីរ-អង្គភាពជុំវិញខេត្ត ស.ស.យ.កខេត្ត លោកអភិបាលក្រុង លោកនាយករងរដ្ឋបាលសាលាខេត្ត រួមទាំងទាំងមន្រ្តីរាជការជាច្រើនទៀត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងចែកម៉ាស់ បាញ់អាល់កុល វាស់កំដៅ ដោយនាំយកម៉ាស់ចែកជូនដល់អាជីករនៅក្នុងផ្សារសំរោង ចំនួន ១,០០០ម៉ាស់ ព្រមទាំងប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងក្រុងសំរោង ដើម្បីបំផុសចលនានៃការពាក់ម៉ាស់ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ដោយបានណែនាំដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ចូលរួមពាក់ម៉ាស់គ្រប់ៗគ្នា និងលាងដៃដោយសាប៊ូ អាល់កុល ជែល ព្រមទាំងចៀសវាងការជួបជុំ ដែលស្របតាមការជូនដំណឹងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចសេចក្ដីជូនដំណឹងជាបន្តបន្ទាប់របស់រដ្ឋបាលខេត្តឧត្ដរមានជ័យ ។

លោក ប៉ែន កុសល្យ បានថ្លែងថា , ចំពោះអាជីវករ ទាំងឡាយណាដែលមិនព្រមគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចសេចក្ដីណែនាំទាំងនោះទេ អាជ្ញាធរខេត្តមានសមត្ថកិច្ចនឹងចុះបិទទីតាំងអាជីវកម្មនោះជាបណ្ដោះអាសន្ន ក្នុងន័យបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៕

ដោយ៖ សិលា


ចែករំលែក៖