ព័ត៌មានទាន់ហេតុការណ៍៖

ឈើដឹកតាមម៉ូតូនៅភូមិភិ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមត្រូវកម្លាំងចម្រុះបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រុមម៉ូតូជាច្រើនគ្រឿងកំពុងដឹកជញ្ជូនឈើយ៉ាងសកម្មបម្រុងលួចឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះចុះទៅទាន់ក៏បង្ក្រាបបានភ្លាមៗដែរ តែដូចជាមិនដែលឃើញចាប់បានថៅកែ និងអ្នកប្រព្រឹត្តនោះឡើយ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៣រសៀលនាទី ថ្ងៃទី១០ ធ្នូ ២០២០ត្រង់ចំណុចភូមិ.ភិ លើ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចចុះបង្ក្រាបផ្ទាល់បានឱ្យដឹងថា ឈើដែលបង្ក្រាបខាងលើនោះក្រុមឈ្មួញដឹកជញ្ជូនចេញពីតំបន់ព្រៃសហគមន៍ភូមិប៉ាដល់ឃុំសេសានព្រំប្រទល់ស្រុកអូរយ៉ាដាវ.អណ្តូងមាស។

បន្តថាក្រោយពី ប្រជាពលរដ្ឋរាយការណ៍ខាងសមត្ថកិច្ចក៏មកស្ទាក់ចាប់បានតែម្តងនៅចំណុចភូមិ.ភិ លើនោះតែម្តង។

ប្រភពបន្តទៀតថា វត្ថុតាងដែលរឹបអូសបានមានឈើប្រភេទស្រឡៅចំនួន២០កំណាត់មុខកាត់២៥,៣០សង់ទីម៉ែត្រឃ្លុំ ប្រវែង២.២ម៉ែត្រ និងម៉ូតូកែឆ្នៃដឹកជញ្ជូនឈើមួយគ្រឿង ។

ក្នុងពេលដែលកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ និងមន្ត្រីបរិស្ថានចុះបង្ក្រាបនោះមានម៉ូតូដឹកឈើរបស់ក្រុមឈ្មួញច្រើនគ្រឿងបានទម្លាក់ឈើចេញពីម៉ូតូហើយបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់អស់ភ្លាមៗបន្សល់ទុកតែម៉ូតូចំនួនមួយគ្រឿងប៉ុណ្ណោះ។

ឈើខុសច្បាប់ដែលបង្ក្រាបបានខាងលើនេះលោក សូលីត សំភូ ប្រធានក្រុមបរិស្ថានស្រុកអូរយ៉ាដាវបានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ធ្នូ ថាលោកនិងទៅទទួលរបាយការណ៍ពីសមត្ថកិច្ចចម្រុះដែលធ្វើការបង្ក្រាបហើយសុំផ្ញើររក្សារទុកនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំណុចភូមិ.ភិ លើ ក្នុងឃុំសេសានជាបណ្តោះអាសន្នសិនដែរ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖