ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដឹកនាំរឿងជើងចាស់ល្បីឈ្មោះរបស់កូរ៉េ លោក Kim Ki Duk ត្រូវកូវីដ-១៩ ផ្ដាច់យកជីវិតក្នុងវ័យ៦០ឆ្នាំ

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់កូរ៉េ Soompi បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះថា លោក Kim Ki Duk ដែលជាអ្នកដឹកនាំរឿងល្បីឈ្មោះមួយរូបនឹងធ្លាប់ដឹកនាំរឿង «Crocodile» ឆ្នាំ១៩៩៦នោះ ពេលនេះបានទទួលមរណភាពក្នុងវ័យ៦០ឆ្នាំដោយសារឆ្លងជំងឺកូវីដ១៩។

សារព័ត៌មានក្នុងស្រុករបស់កូរ៉េ បានបន្ថែមថា អ្នកដឹកនាំរឿងល្បីឈ្មោះរូបនេះ បានទៅប្រទេស Latvia តាំងពី ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះដើម្បីទិញផ្ទះនៅទីនោះ នឹងធ្វើលិខិតស្នាក់នៅ។ ស្រាប់តែបច្ចុប្បន្ននេះ ក៏មានការបញ្ជាក់ថា លោក Kim Ki Duk ត្រូវបានក្រុមគ្រូពេទ្យវិនិច្ឆ័យរោគឃើញថាមានជំងឺកូវីដ១៩ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

ជុំវិញបញ្ហាខាងលើនេះ ក្រុមការងាររបស់ផលិតកររូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Sports Chosun ថា លោក Kim Ki Duk បានទទួលមរណភាពក្នុងប្រទេស Latvia ហើយលោកបានកើតនៅក្នុឆ្នាំ១៩៦០។

គួរបញ្ជាក់ដែរថា ការងាររបស់លោកចាប់ផ្តើមឡើងតាមរយៈការដឹកនាំរឿង«Crocodile» ឆ្នាំ១៩៩៦។ លោក Kim Ki Duk បានក្លាយជាអ្នកផលិតខ្សែភាពយន្តដ៏ល្បីល្បាញ ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ពោលគឺជាអ្នកដឹកនាំភាពយន្តរបស់កូរ៉េតែម្នាក់គត់ ដែលទទួលពានរង្វាន់អន្តរជាតិរបស់ពិភពលោកធំៗបី រួមមានពានរង្វាន់ពីមហោស្រ្ព Cannes, Venice និង Berlin

ដោយ៖ស តារា


ចែករំលែក៖