ព័ត៌មានទាន់ហេតុការណ៍៖

តើបងប្អូនជនរួមជាតិបានស្គាល់(កោះស្មាច់)ទេ? ពិតជាស្រស់ត្រកាលបំផុត

ចែករំលែក៖

ខេត្តកោះកុង ៖ ខាងមន្ទីទេសចរណ៍ខេត្តកោះកុង ក្រុមការងារគ្រប់គ្រងបណ្តាញសង្គមរបស់ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា, កោះស្មាច់គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ~148km ពីរង្វង់មូល​ ខេត្តកោះកុង។ ជាកោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៏មួយដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់។

ចំណុចសំខាន់ៗនៅរមណីយដ្ឋានកោះ​ស្មាច់ ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះមានដូចជា៖ ហែលទឹក, បោះជំរុំ ឬបោះតង់, ឆ្នេរសមុទ្រស្អាត, ជិះទូក និងចំណុចផ្សេងៗទៀត។ល។

កោះនេះផងដែរក៏សប្បូរទៅដោយដើមដូងខ្ពស់ៗច្រើន ដែលនៅពេលព្រះអាទិត្យរៀបលិច ធ្វើអោយសម្រស់កោះស្មាច់កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង ។
បានទៅលេងម្តង ចង់ទៅលេងម្តងទៀត ខណៈប្រទេសកម្ពុជាយើងសំបូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ មានរាប់សិបកន្លែងនិងជាប្រភពចំណូលសេដ្ឋកិច្ចរបស់ជាតិ នៃឧស្សាហកម្មអត់ផ្សែង។
សូមបញ្ជាក់ផងដែរថា ប្រមាណជិតមួយសប្តាហ៍កន្លងទៅនេះ ក្រសួងទេសចរណ៍ ក៏បានចេញសេចក្តី ជូនដំណឹង ស្ដីពី ការផ្អាកឲ្យដំណើរការ រោងភាពយន្ត តំបន់រមណីយដ្ឋានមួយចំនួន ដើម្បីចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ជំងឺកូវីដ19 ដែលកំពុងរាលដាលក្នុងសហគមន៍។ ដូច្នេះបន្ទាប់ពីកូវីដ 19 បានចាកឆ្ងាយពីយើងទាំងអស់គ្នា សូមបងប្អូនជនរួមជាតិ ភ្លេចទៅកម្សាន្តទេសចរណ៍(កោះស្មាច់)ទាំងអស់គ្នា ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ បន្ធូរអារម្មណ៍ ពោរពេញដោយផាសុខភាព និងសុភមង្គលផ្លូវចិត្តយ៉ាងទូលំទូលាយ៕

ដោយ៖សិលា


ចែករំលែក៖