ខេត្តពោធិ៍សាត់ ៖នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ សមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវ ជុំវិញករណីប្រទះឃើញបុរសវ័យចំណាស់ម្នាក់ ចងកធ្វើអត្តឃាត នៅក្នុងព្រៃក្បែជើងភ្នំ ។
ហេតុការណ៍ប្រទះឃើញមនុស្សចង.ក ធ្វើអត្តឃាតនេះ នៅចំណុចក្នុងព្រៃក្បែជើងភ្នំ ខាងកើតផ្ទះជនរងគ្រោះចម្ងាយប្រមាណ២០០ម៉ែត្រ ស្ថិតនៅភូមិសំសាន្ដ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចចម្រុះដែលបានចុះទៅធ្វើកោសល្យវិច័យបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានទទួលព័ត៌មានពីលោកមេភូមិសំសាន្ដ ឃុំតាលោ ថា មានបុរសឈ្មោះ ទេព ឆន អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ បានចង.ក ធ្វើអត្តឃាតត្រង់ចំណុចខាងលើ ដោយពុំដឹងអំពីមូលហេតុក៏ចុះទៅរាយខ្សែហ៊ុំព័ទ្ធ រងចាំធ្វើការមន្រ្តីជំនាញពាក់ព័ន្ធត្រួតពិនិត្យ ។
ប្រភពដដែលបញ្ជាក់ទៀតថា លទ្ធផល ការពិនិត្យខ្លួនប្រាណសពពុំស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ពាក់ព័ន្ធករណីឃាតកម្មនោះទេ ជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំ និងមានជំងឺប្រចាំកាយផងដែរ សពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ បុឹម ពិន