ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុករថយន្តបណ្ដាយឲ្យមនុស្សស្លាប់ម្នាក់នៅនឹងកន្លែង រីឯអ្នកបើកបររថយន្តធំបានរត់គេចខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ អធិការនគរបាលស្រុកថ្មគោល មានករណី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តជូនដំណឹងដល់ក្រុមគ្រួសារសព។

បើកតាមមន្ត្រីនគរបាលជំនាញស្រុកថ្មគោលបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង០០.៣០នាទី រំលងអធ្រាត្រ នៅ លើផ្លូវជាតិលេខ៥ ចំណុចក្រុម១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធំ និងរថយន្តតូច។
រថយន្តធំម៉ាក ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1268 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ចំណែករថយន្តម៉ាកព្រូស សេរីឆ្នាំ២០០៦ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY -7925 បើកបរដោយឈ្មោះ ញ៉យ ជំនោរ ភេទប្រុសអាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិ៤៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (បានស្លាប់នៅនឹងកន្លែងកើតហេតុ)មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍ស្រុក
ថ្មគោលបានបន្តថា សូមជូនដំណឹង បើបងប្អូនក្រុមគ្រួសារសពបានឃើញហើយ មកទទួលសពផង៕

ដោយ៖ស សារ៉េត

ចែករំលែក៖