ព័ត៌មានទាន់ហេតុការណ៍៖

សម្ពន្ធមិត្ត​ប៉ាស៊ីហ្វិក បង្ហាញក្តីសង្ឃឹម​ពីកំណើនសេដ្ឋកិច្ច ក្រោយមានវ៉ាក់សាំង កូវីដ​-១៩

ចែករំលែក៖

បណ្តាប្រទេសជាសមាជិកសម្ពន្ធមិត្តប៉ាស៊ី​ហ្វិក​បានបង្ហាញក្តីសង្ឃឹមថា នៅក្នុងឆ្នាំ​២០២១ ​នឹងដំណើរការសេដ្ឋកិច្ចល្អប្រសើរឡើងវិញ​​ ក្រោយមានវ៉ាក់សាំងប្រឆាំងកូវីដ-​១៩ ប្រើប្រាស់ទូលំទូលាយនៅលើពិភពលោក​។
បណ្តាមេដឹកនាំ​ និងមន្ត្រីជាន់ខ្ពស់​មកពីប្រទេស​ឈីលី កូឡំប៊ី​ ម៉ិចស៊ីកូ​ និង ប៉េរ៉ូ​ កាលពីថ្ងៃទី​១១ខែធ្នូ បានចូលរួមកិច្ចប្រជុំ សម្ពន្ធមិត្តប៉ាស៊ីហ្វិក​ លើកទី​១៥ ដែលរៀបចំឡើងតាមបែប អនឡាញ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតី ឈីលី លោកSebastian Pinera បានបញ្ជាក់ថា ​«យើងទទួលបានការរីកចំរើនយ៉ាងខ្លាំង​​ ដោយមានវ៉ាក់សាំង​ ប្រកបដោយសុវត្ថិភាព និង​ប្រសិទ្ធភាព​ ចាក់ជូនពលរដ្ឋលើពិភពលោក​។ នេះជាជំហាន​មួយដ៏ល្អសម្រាប់យើង​ដំណើរការសេដ្ឋកិច្ចឡើងវិញ ។
សម្ពន្ធមិត្តប៉ាស៊ីហ្វិក​ មានពលរដ្ឋសរុប​២១០លាននាក់​ ដោយមានវិស័យសេដ្ឋកិច្ច​មធ្យម​៣៥ភាគរយ នៃផលិតផលក្នុងស្រុក នៅតំបន់អាមេរិកឡាទីន​។ ប៉ុន្តែនៅក្នុងឆ្នាំ ២០២០​ ដោយការឆ្លងរាលដាលកូវីដ-​១៩​ប៉ះពាល់យ៉ាងខ្លាំង​ដល់សេដ្ឋកិច្ច គឺធ្លាក់ចុះនៅសល់តែ​១៣%ប៉ុណ្ណោះ។
ពលរដ្ឋអាមេរិកឡាទីនរាប់សិបលាននាក់ដែលមានជីវភាពរស់នៅមធ្យម អាចប្រឈមនឹងភាពក្រីក្រ ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩​ ។ មិនថាប្រទេសតំបន់អាមេរិកឡាទីន​ គឺប្រទេសជាច្រើនជុំវិញពិភពលោក​ប្រឈមនឹង​ វិបត្តិសេដ្ឋកិច្ចដូចគ្នា ដោយសារតែការបិទប្រទេស​៕ដោយ៖ធី រីណា

រូបភាព៖ KT

 


ចែករំលែក៖