ក្រុងប៉ោយប៉ែត៖ ជនជាតិចិនម្នាក់ហក់ឡើងលើដំបូលកាស៊ីណូនាគទិព្វដោយដៃកាន់កន្ត្រៃគំរាមចាក់សម្លាប់ខ្លួនមិនឲ្យគេឯងចូលជិតសង្ស័យចាញ់ល្បែងកាលពីរសៀលម៉ោង៣និង១៥នាទីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖បុរសជាជនជាតិចិនម្នាក់ឡើងលើដំបូលកាសុីណូនាគទិព្វគំរាមមិនឲ្យគេចូលជិត និងកាន់កន្ត្រៃនៅនឹងដៃប៉ងចាក់.កខ្លួនឯងអ្នកភូមិថាជនជាតិចិនរូបនោះមានរបួសនិងឈាមហូរជោគខ្លួនសង្ស័យបានចាក់ខ្លួនឯងនិងកន្ត្រៃត្រូវរួចហើយ។ ប្រភពព័ត៌មានដដែលបានបង្ហើបឲ្យដឹងថា បុរសជនជាតិចិនម្នាក់នោះ សង្ស័យចាញ់ល្បែងស្ពឹកមុខហើយ បានជាចង់ស្លាប់បែបនេះ !ចំណែកអ្នកខ្លះទៀតបានលើកថាប្រហែលជា ជនជាតិចិនខាងលើសេពថ្នាំញៀនច្រើនពេកទើប បង្កឲ្យក្លាយជាបែបនេះ ។
ជុំវិញបញ្ហាខាងលើមិនទាន់មានប្រភពព័ត៌មានជាក់លាក់នៅឡើយទេថាតើជនជាតិចិនម្នាក់នេះកើតអ្វីឲ្យពិតប្រាកដ ? ។ព្រោះកើតហេតុភ្លាមៗគេឃើញកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតនាំខ្លួនទៅសួរនាំ បន្ទាប់ពីជនជាតិចិនដូចគ្នាពីរទៅបីនាក់ បាននិយាយភាសាចិន លួងលោម ឲ្យចុះពីលើដំបូលអគារកាស៊ីណូ ខាងលើ។
ទាក់ទិនបញ្ហានេះ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺ ពីមូលហេតុជាក់លាក់បានឡើយ ដោយខលទូរស័ព្ទទៅអាកាន់លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថក្រុងប៉ោយប៉ែត ចូលតែមិនទទូល៕
សូមបញ្ជាក់ថានៅក្រុងប៊ោយប៉ែតក្នុងដំណាក់កាលcovid-19នេះគេមើលឃើញថាល្បែងកាស៊ីណូរួមទាំងkTVផងនៅបន្តបើកបំពានបម្រាមប្រមុខរាជរដ្ឋាភិបាលនិងបម្រាមរបស់ក្រសួងសុខាភិបាលស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) រហូតដល់មានការជូនដំណឹងជាថ្មី។ចំណែកកាស៊ីណូក៏នៅបើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងជារាងរាល់ថ្ងៃមិនទាន់មានការបង្រាបទប់ស្កាត់។ ក្នុងនោះមាត្រា៦៨ ការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្មត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គលដូចខាងក្រោម។
ចំណុច (ខ).បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន។បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំនិងប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធអ្នករាជការសាធារណៈ ពលរដ្ឋទទួលដោយអាណត្តិការបោះឆ្នោតការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹៈស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់កម្មករនិយោជិតរបស់ប្រតិបត្តិរកាស៊ីណូឬប្រតិបត្តិករល្បែងពាណិជ្ជកម្មនៃគ្រឹៈស្ថានល្បែងពាណិជ្ជកម្មដែលពួកគេកំពុងបម្រើការនៅទីនោះ៕ដោយ៖វណ្ណា