ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់អោយដឹងថា,នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីពិភាក្សា និងកែសម្រួលលើឯកសារចាំបាច់ សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអនុប្រធានក្រុមការងារទទួលបន្ទុកបង្កើតបណ្ដាញទីក្រុងឆ្លាតអាស៊ាន ដោយមានការចូលរួមពីអគ្គនាយករងរដ្ឋបាល អគ្គស្នងការរង អគ្គលេខាធិការរង មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី១៨ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដោយភាគីវៀតណាមធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖ សិលា