ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយកើតហេតុរថយន្តបង្កបន្ថែមល្បឿនបើកគេចបាត់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ០៨នឹង៣៥នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៩-២១០ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ កែវ វាសនា អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងព្រះសីហនុ (មិនពាក់មួកសុវត្ថិភាព)ស្លាប់នៅនឹងកន្លែងកើតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ ក្រហម គ្មានស្លាកលេខ ខណៈមកដល់ចំណុចកើតហេតុ ក៏មាន រថយន្ដ មួយគ្រឿង មិនស្គាល់មិនស្គាល់ម៉ាក មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បានបុកម៉ូតូពីខាងក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្ករត់គេចបាត់ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរក ។
បច្ចុប្បន្នសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ម៉ូតូរបស់ជនរងគ្រោះបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖