ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីឈឺពោះឆ្លងទន្លេត្រូវបានលោកអធិការស្រុកអូរយ៉ាដាវបញ្ជូនមកប្រសូតនៅមណ្ឌលសុខភាពដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តរតនគិរី៖ ដើម្បីរួមគិតរួមធ្វើរួមទទួលខុសត្រូវ ដើម្បីសង្គម និងបំរើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមានការស្នើសុំពីលោកអនុភូមិភិ ឃុំសេសានរួចមកលោកអធិការស្រុកអូរយ៉ាដាវបានជួយដឹកស្ត្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពឃុំសោមធំ ស្រុកអូរយ៉ាដាវបានដោយសុវត្ថិភាព។

ការជួយសង្គ្រោះបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេនោះលោកវរសេនីយ៍ឯក សូយ សំណាង អធិការស្រុកអូរយ៉ាដាវបានដឹកនាំកម្លាំងធ្វើឡើងនៅវេលាម៉ោង៦.០០នាទីព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្នុងសកម្មភាពមនុស្សធម៌នោះលោក វរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុក​អូរយ៉ាដាវរួមនិងលោកពលបាលឯក ហែម រដ្ឋា បានជួយដឹកស្ត្រីឈឺពោះឆ្លងទន្លេ ឈ្មោះ ក្លាន ហ្យើញ អាយុ ៣១ឆ្នាំ រស់នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីឱ្យមកមណ្ឌលសុខភាពឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីប្រកបដោយសុវត្តិភាពផងដែរ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖