ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុន​នឹង​អភិវឌ្ឍ​មី​ស៊ី​ល​ប្រឆាំង​នាវា​ដែលមាន​សមត្ថភាព​ក្នុងការ​កម្ទេច​គោលដៅ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​

ចែករំលែក៖

អន្តរជាតិ៖ លោក Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានអះអាងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា ជប៉ុននឹងអភិវឌ្ឍមីស៊ីប្រឆាំងនាវាដែលមានសមត្ថភាពក្នុងការកម្ទេចគោលដៅក្នុងរយៈចម្ងាយឆ្ងាយ មិនតែប៉ុណ្ណោះមីស៊ីនេះ មានសមត្ថភាពគ្របដណ្តប់ដល់សមុទ្រចិនភាគខាងកើត និងភាគនិរតីនៃកោះអូគីណាវ៉ាផងដែរ។

រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះ បានអះអាងបន្ថែមថា ដ្បិតមិនអាចធ្វើសង្គ្រាមបានព្រោះរដ្ឋធម្មនុញ្ញសន្តិភាពនិយម ជប៉ុន កំពុងពង្រឹងសមត្ថភាពការពារខ្លួនកាន់តែខ្លាំង ហើយជប៉ុននឹងអភិវឌ្ឍមីស៊ីកម្ទេចនាវាពីចម្ងាយ ចំពោះការអភិវឌ្ឍមីស៊ី នឹងពង្រឹងគោលនយោបាយការពារជាតិជប៉ុន ដែលមានបំណងហាមឃាត់មិនឲ្យនាវាបរទេសបើកចូលដោយសេរីក្នុងដែនទឹក និងប្រជុំកោះរបស់ខ្លួន

លោក Kishi នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ធ្នូ នេះដែរដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters លោកបានសង្កត់ធ្ងន់ថា៖«​ស្ថានការណ៍សន្តិសុខនៅភាគនិរតីនៃដែនកោះជប៉ុនមានសភាពតឹងតែងជាងមុន យើងត្រូវឆ្លើយតបដោយវិធីសាស្ត្រសមស្រប​»​

បើតាមក្រសួងការពារជាតិជប៉ុន មីស៊ីរយៈចម្ងាយឆ្ងាយភ្ជាប់ទៅនឹងឡានហើយនឹងត្រូវបញ្ជូនទៅកោះអូគីណាវ៉ា កោះអូគីណាវ៉ា ជាបណ្តុំកោះដែលលាតសន្ធឹងជិតដល់ហ្វីលីពីន និងជារបាំងទប់ទៅនឹងការពង្រីកសកម្មភាពយោធារបស់ចិន យ៉ាងណាក្តី ក្រសួងការពារជាតិជប៉ុនមិនបានបង្ហាញពីរយៈចម្ងាយប៉ុន្មានគីឡូម៉ែត្រដែលមីស៊ីនេះមានសមត្ថភាព ពេលវេលានៃការដាក់មីស៊ីនេះ

ដោយឡែកលោក Zack Cooper អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន American Enterprise ជុំវិញករណីមីស៉ីលនេះដែរ លោកបាននិយាយថាការការពារភាគនិរតីនៃដែនកោះជប៉ុន ចាំបាច់ត្រូវការប្រព័ន្ធដែលមានរយៈចម្ងាយឆ្ងាយដោយសារដែនកោះនោះគ្របដណ្តប់ផ្ទៃក្រឡាយ៉ាងធំ

សូមជម្រាបថា ជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែបារម្ភពីសកម្មភាពរបស់ចិន ដែលបើកនាវាចូលដែនទឹកជម្លោះនៅក្នុងសមុទ្រចិនភាគខាងកើត ចិន និងជប៉ុនមានជម្លោះដណ្តើមកម្មសិទ្ធិប្រជុំកោះតទាវយូ(Diaoyu) ជាភាសាចិន និង ស៊ិនកាគូ (Senkaku)​ជាភាសាជប៉ុន ក្នុងសមុទ្រចិនភាគខាងត្បូងនេះ

ទាក់ទិននឹងរឿងនេះ សារព័ត៌មានក្នុងស្រុកកាលពីខែថ្ងៃទី ធ្នូ កន្លងទៅថ្មីៗនេះ ក៏បានចុះផ្សាយថា៖ ទីក្រុងតូក្យូ មានគម្រោងនឹងបំពាក់ប្រព័ន្ធរ៉ាដាAegis ជំនាន់ថ្មីលើនាវាចម្បាំងថ្មីចំនួន ដែលមានសមត្ថភាពលើសប្រព័ន្ធរ៉ាដាចាស់ដង ការបំពាក់រ៉ាដាជំនាន់ថ្មី នឹងបង្កើនការការពារពីមីស៊ីផ្លោងរបស់កូរ៉េខាងជើងដែរ ប៉ុន្តែត្រូវចំណាយប្រាក់ច្រើនជាងរ៉ាដាលើដីទ្វេដងនិងចំណាយពេលឆ្នាំបន្ថែមទៀត ប៉ុន្តែគម្រោងនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលជប៉ុនបានលុបចោលផែនការដាក់ពង្រាយប្រព័ន្ធរ៉ាដាប្រភេទនេះនៅមូលដ្ឋានយោធាចំនួនទីតាំង

គួរបញ្ជាក់ថា ក្រោយលោក ស៊ូហ្កា យូស៊ីហ៊ីដេ ឡើងកាន់តែតំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានទិញមីស៊ីលបាញ់ពីអាកាសដែលមានសមត្ថភាពក្នុងការកម្ទេចមីស៊ីផ្លោងរបស់កូរ៉េខាងជើង ជាមួយគ្នានេះ ជប៉ុនក៏កំពុងពិចារណាក្នុងការទិញមីស៊ីប្រដេញដែលមានសមត្ថភាពវាយប្រហារដល់ប្រទេសចិនផងដែរ៕


ដោយ៖ស
តារា


ចែករំលែក៖