ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកវ័យក្មេង លោក ឃឹម ហ្វីណង់ បង្កើតគណនេយ្យភាពនៃការទទួលខុសត្រូវ រួមទាំងភាពច្នៃប្រឌិតនៃការដឹកនាំនៅថ្នាក់មូលដ្ឋានផ្ទាល់ ទើបការងារនេះអាចមានប្រសិទ្ធភាពទៅបាន ចំពោះរក្សាបរិស្ថានបានល្អ

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប មានការដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយនឹងធនធានមនុស្យ ដែលលោកបានបំពេញការងារ ប្រកបដោយឆន្ទះ មនសិការជាតិ គិតគូរជាប្រចាំ ក្នុងការអភិវឌ្ឍមូលដ្ឋាន លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ។ ក្រៅពីភូមិឃុំមានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្រុកបន្ទាយស្រី បានក្លាយទៅជាតំបន់ទេសចរណ៍ ភូមិឃុំអភិវឌ្ឍន៍ ប្រជាពលរដ្ឋ មានជីវភាពធូរធារ រីកចំរើន ជាងពេលកន្លងទៅ។ ផ្លូវគមនាគមន៍ បំពាក់ទៅដោយភ្លើងបំភ្លឺ នាពេលរាត្រី ហើយថ្មីៗនេះស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានថ្នាក់ដឹកនាំក្រសួងបរិស្ថាន ទទួលស្គាល់ថា ជារដ្ឋបាលស្រុក ដែលមានការរក្សាបរិស្ថានបានយ៉ាងល្អប្រសើរបំផុត ឃើញក្នុងតំបន់ទេសចរណ៍ និងមូលដ្ឋានទាំងមូល។ 

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដ៏វិញក្មេង ទម្លាប់ស្រឡាញ់ការងារ ស្រឡាញ់ប្រជាពលរដ្ឋ មិនចេះណាយក្នុងការអភិវឌ្ឍន៍មូលដ្ឋាន លោកបានថ្លែងថា, ទទួលបដិសណ្ឋារកិច្ច លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងក្រុមបណ្តាញអ្នកសារពត៌មាន មកកាន់សហគមន៍ទេសចរណ៍បឹងឈូក និងភូមិព្រះដាក់ ក្នុងដំណើរទស្សនកិច្ច និងសិក្សាស្វែងយល់ពីការអនុវត្តមុខងារនៃការគ្រប់គ្រងអនាម័យបរិស្ថាននៅក្នុងស្រុកបន្ទាយស្រី។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំព្យាយាមកំណែទម្រង់ឱ្យការគ្រប់គ្រងអនាម័យបរិស្ថានកាន់តែខិតមកជិតមូលដ្ឋានផ្ទាល់បន្តិចម្តងៗ ដែលក្នុងនោះ ក្រសួងបរិស្ថានបានផ្ទេរភារកិច្ចនៃការគ្រប់គ្រងកាកសំណល់រឹងនៅតាមទីប្រជុំជនមកកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថានក៏បានចេញប្រកាសអន្តរក្រសួងមួយស្តីពីការបង្កើតក្រុមការងារដើម្បីពិនិត្យនិងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាននៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយ”ភូមិឃុំមានសុវត្ថិភាព”ផងដែរ។ 

ក៏ប៉ុន្តែការផ្លាស់ប្តូរក្នុងបរិបទថ្មីនេះ តម្រូវឱ្យមានការគាំទ្រ និងការពង្រឹងសមត្ថភាពស្ថាប័ន ការបង្កើតគណនេយ្យភាពនៃការទទួលខុសត្រូវ រួមទាំងភាពច្នៃប្រឌិតនៃការដឹកនាំនៅថ្នាក់មូលដ្ឋានផ្ទាល់ ទើបការងារនេះអាចមានប្រសិទ្ធភាពទៅបាន។ ហេតុដូច្នេះហើយបានជាក្នុងពេលកន្លងមក រដ្ឋបាលស្រុកតែងផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយរដ្ឋបាលភូមិឃុំ និងសហគមន៍នៅក្នុងមូលដ្ឋានក្នុងដំណាក់កាលដំបូងៗនេះ ដើម្បីអប់រំផ្សព្វផ្សាយផង ត្រួតពិនិត្យវាយតម្លៃ និងលើកទឹកចិត្តផង ក៏ដូចជាកៀរគរធនធាន អ្នកស្ម័គ្រចិត្ត និងអង្គការដៃគូឱ្យចូលរួមបំពេញចំណុចខ្វះខាតផងដែរ។ គោលដៅចុងក្រោយសំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងអនាម័យបរិស្ថាននៅតាមភូមិឃុំ និងទីប្រជុំជននានានៅក្នុងស្រុកបន្ទាយស្រីទាំងមូល មានភាពរឹងមាំ និងប្រកបដោយនិរន្តភាព៕

ដោយ៖សុខ ខេមរា


ចែករំលែក៖