ព័ត៌មានទាន់ហេតុការណ៍៖

Serie A មានគោលបំណងរៃអង្គាសប្រាក់ចំនួន៣,៥ពាន់លានអឺរ៉ូពីការលក់សិទ្ធិការផ្សាយក្នុងស្រុក

ចែករំលែក៖

លីគបាល់ទាត់កំពូលរបស់អុីតាលី Serie A បានចេញសេចក្តីថ្លែងការណ៍ ហើយសារព័ត៌មានរ៉យទ័របានដកស្រង់មកផ្សាយថា លីគកំពូលមួយនេះមានគោលបំណងរៃអង្គាសប្រាក់យ៉ាងហោចណាស់ ១.១៥ពាន់លានអឺរ៉ូ (១,ពាន់លានដុល្លារអាមេរិក) ក្នុងមួយរដូវកាលក្នុងរយៈពេល៣ឆ្នាំខាងមុខពីការលក់សិទ្ធិផ្សាយតាមទូរទស្សន៍សម្រាប់ទីផ្សារក្នុងស្រុករបស់ខ្លួន

ប្រភពបាននិយាយថា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចុងសប្តាហ៍មុនក្លិនៅលីគកំពូលអុីតាលីបានអនុម័តលក្ខខណ្ឌនៃការដេញថ្លៃដែលទំនងជានឹងត្រូវចាប់ផ្តើមនៅខែមករាខាងមុខ

ក្រោមកិច្ចសន្យារយៈពេល៣ឆ្នាំកន្លងទៅ ដែលនឹងផុតកំណត់នៅឆ្នាំ២០២១ លីគកំពូលអុីតាលី Serie A បានរៃអង្គាសប្រាក់បានចំនួន៩៧៣លានអឺរ៉ូក្នុងមួយរដូវពីការលក់អាជ្ញាប័ណ្ណសិទ្ធិការផ្សាយក្នុងស្រុករបស់ខ្លួនដល់ក្រុមហ៊ុន SKY Comcast និងក្រុមហ៊ុនផ្គត់ផ្គង់កីឡា DAZN

លីគកំពូលអុីតាលី Serie A កំពុងជួលអាជីវកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន និងលក់ភាគហ៊ុនភាគតិចរបស់ខ្លួទៅឱ្យអ្នកវិនិយោគមូលធនឯកជនក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលនៅចំពោះមុខការរាតត្បាតជំងឺកូវីដ-១៩

ដូចគ្នានេះផងដែរកាលពីថ្ងៃក្រុមហ៊ុន Amazon បាននិយាយថា ខ្លួនបានទទួលសិទ្ធិផ្តាច់មុខក្នុងការចាក់ផ្សាយការប្រកួតបាល់ទាត់កំពូលៗនៅអឺរ៉ុបនិងក្នុងប្រទេសអុីតាលីនៅលើកញ្ចក់ទូរទស្សន៍ Prime Video សម្រាប់រដូវកាល ២០២១-២០២៤ ដែលជាព្រឹត្តិការណ៍ដំបូងបង្អស់របស់ខ្លួនក្នុងការចាក់ផ្សាយព្រឹត្តិការណ៍កីឡានៅក្នុងប្រទេសនេះ ៕ដោយ៖ភារៈ


ចែករំលែក៖