ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះល្វែងមួយកន្លែងនៅច្បារអំពៅ១​យ៉ាងសន្ធោស្ធៅ(មានវីដេអូ)​

ចែករំលែក៖

     ភ្នំពេញ​ ៖​ ផ្ទះល្វែងប្រជាពលរដ្ឋមួយកន្លែងក្បែរអតីតរោងកុនលុច​ តាមបណ្ដោយផ្លូវ៦៣១​ ក្នុងសង្កាត់ច្បារអំពៅ១​ ខណ្ឌច្បារអំពៅ​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ នាព្រឹកថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុ​ បានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញផ្សែងហុយចេញពីដំបូលផ្ទះល្វែងខាងលេីជាខ្លាំង​ ទេីបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​ឲ្យជួយអន្តរាគមន៍​ ខណៈពេលនោះម្ចាស់ផ្ទះក៏មិននៅផងដែរ​ ។ 

    ក្រោយពីទទួលព័ត៌មានខាងលេីភ្លាមៗ​ គេសង្គេតឃេីញមានរថយន្តពន្លត់អគ្គិភ័យជាច្រេីនអង្គភាព​ និងរថយន្តពន្លត់អគ្គិភ័យរបស់ឯកជន​ ព្រមទាំងមន្ត្រីជំនាញជាច្រេីនសហការជាមួយអាជ្ញាធរមូលដ្ឋាន​ ចុះមកជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់បំផុត​ ។ 

  ក្នុងករណីខាងលេីនេះ​ គឺពុំមានមនុស្សណាម្នាក់រងរបួសនោះទេ​ ដោយគ្រាន់តែខូចខាតនូវសម្ភារជាច្រេីននៅជាន់ខាងលេី​ ហេីយចំពោះមូលហេតុ​ សមត្ថកិច្ចជំនាញនៅបន្តស្រាវជ្រាវបន្ថែមទៀត​ ។ 

ព័ត៌មាន​លម្អិត​ ក្រុមការងារយេីងនិងបន្តនាពេលក្រោយ​៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖