ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខនារីពាក់ស្លាកលេខ៩ ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងលេចធ្លោខ្លាំងក្រោយកាន់ពានថតរូបស្អាត

ចែករំលែក៖

ភ្នំពេញ៖ បេក្ខនារីពាក់ស្លាកលេខ៩ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីបាននិងកំពុងតែធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនឹងរូបសម្រស់អមដោយសម្ថភាពលេចធ្លោរបស់នាងមុនថ្ងៃគ្រងមកុដ MISS CAMBODIA  2020  មកដល់បាននឹងកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីនាងទទួលបានពានរង្វាន់កាន់ក្នុងដៃមួយរួចជាស្រេចក្នុងថ្ងៃប្រកួតបឋមកាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយនាងទទួលបានពានកញ្ញាឯកថតរូបស្អាត

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានគេស្គាល់ថាជាតារាសម្តែងស្រីនិងបង្ហាញម៉ូដដ៏មានទេពកោសល្យម្នាក់ផងដែរ ហើយនាងបាននឹងកំពុងសាងភាពលេចធ្លោខ្លាំងក្នុងកម្មវិធីប្រកួត និងមុនរាត្រីគ្រងមកុដមកដល់។ ពេជ្រ វត្តីសារ៉ាវឌ្ឍីមានអាយុ២១ ឆ្នាំ មានកម្ពស់ ,៧៧ម៉ែត្រ មានស្រុកកំណើតនៅខេត្តព្រះសីហនុ សព្វថ្ងៃនាងជាតារាសម្តែង និងបង្ហាញម៉ូដ។ នាងធ្លាប់ចូលរួមសម្តែងក្នុងភាពយន្តភាគ ភាពយន្តខ្លី និងភាពយន្តអប់រំមួយចំនួនក្នុងតំណែងតួឯកផងដែរមានដូចជារឿង ប្តីគេខ្មោចខ្លឹមត្រាចជាដើម។

ពានកញ្ញាឯកថតរូបស្អាត បានធ្វើឲ្យនាងជាប់ដោយស្វ័យប្រវត្តិសម្រាប់នាងដើម្បីចូលទៅកាន់វគ្គ១២រូបចុងក្រោយក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០ខាងមុខ។ក្រៅពីទម្រង់មុខដ៏ទាក់ទាញនាងក៏មានកម្ពស់ដ៏សមសួន អមដោយចំណេះដឹងគួរឲ្យសរសើរ រហូតមានអ្នកគាំទ្រជាច្រើនបានដាក់ក្តីរំពឹងថានឹងក្លាយជាម្ចាស់មកុដថែមទៀតផងប្រសិនបើនាងធ្វើបានល្អក្នុងថ្ងៃប្រកួតចុងក្រោយនោះ។ ថ្ងៃដំបូងនៃការបង្ហាញខ្លួនជាផ្លូវការលើឆាកប្រកួត នាងទទួលបានការចាប់អារម្មណ៍និងកោតសរសើរខ្លាំងពីក្រុមអ្នកវិភាគលើបណ្តាញសង្គមមួយចំនួនផងដែរថានាងពិតជាមានទាំងរូបសម្រស់ និងសមត្ថភាពមិនធម្មតា អមដោយការមានទំនុកចិត្តខ្ពស់លើការដើរបង្ហាញម៉ូដជាដើម។ ប្រភពពីអ្នកនិយមតាមដានកម្មវិធីប្រកួតកញ្ញាឯកក៏ធ្លាប់បានលើកឡើងដែរថា ដើមឡើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានបំណងចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកជាច្រើនលើកច្រើនសារមកហើយប៉ុន្តែត្រូវបានខកខានព្រោះតែជាប់កិច្ចសន្យាជាមួយនឹងការសម្តែងភាពយន្ត ហើយការចូលរួមប្រកួតពេលនេះក៏ជាឱកាសធំសម្រាប់នាងផងដែរដែលអាចទទួលចំណាត់ថ្នាក់មួយក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ឬក៏អាចគ្រងមកុដក៏ថាបានខណៈដែលរូបសម្រស់ និងសមត្ថភាពនាងមានភាពលេចធ្លោ ដូចគ្នានឹងកញ្ញា សេង រដ្ឋា ដែលជាម្ចាស់មកុដ Miss Grand Cambodia 2020 នោះ។ ទោះជាយ៉ាងណាក៏ស្ថានភាពអាចប្រែប្រួលគ្រប់ពេលវេលា ប៉ុន្តែនាងអាចក្តាប់ឱកាសជោគជ័យលើការប្រកួតច្រើនប្រសិនបើវគ្គឆ្លើយសំណួរពីគណកម្មការនាងធ្វើបានកាន់តែល្អនោះ៕

ដោយ៖ វឌ្ឍនា

 

 


ចែករំលែក៖