ប្រទេសថៃ៖ បើយោងតាមប្រភពពី AFP បានឲ្យដឹងថា ប្រទេសថៃបានបញ្ជាក់ពីការឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៣៨២នាក់ នៅថ្ងៃចន្ទនេះ ដែលករណីឆ្លងភាគច្រើនជាប់ពាក់ព័ន្ធនឹងការផ្ទុះឆ្លងរាលដាលនៅផ្សារលក់អាហារសមុទ្រ នៅជិតទីក្រុងបាងកក។ បន្ទាប់ពីម្សិលមិញមានអ្នកឆ្លងក្នុងសហគមន៍រហូតដល់៥៧៦នាក់ នៅខេត្តសាមុតសាខននៃប្រទេសថៃនេះ មានចម្ងាយមកប្រទេសកម្ពុជាប្រហែលជា ៣០០ គីឡូម៉ែត្រ និងមានខេត្តដែលមានច្រកចេញចូលជាមួយប្រទេសថៃ ដូចជាខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាដើមនោះ និងដើម្បីការពារការចម្លងវីរុសកូវីដ -១៩ ចូលមកក្នុង ព្រះរាជណាចក្រកម្ពុជាជាយថាហេតុ ដោយសារការចល័តរបស់បុគ្គល ឬរបស់អ្នកដំណើរដែលមាន ផ្ទុកនូវវីរុសកូវីដ-១៩ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការ អំពាវនាវ និងណែនាំដូចតទៅ ៖
១. សូមបណ្តាខេត្តនៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានហ្មត់ចត់ជាទីបំផុត ជា ពិសេសត្រូវវាស់កំដៅ បំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរឲ្យបានត្រឹមត្រូវជាទីបំផុត។
២. រាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់។
៣. ត្រូវយកវត្ថុសំណាកអ្នកដំណើរ បញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខ ភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលបុគ្គលមកដល់ច្រកចូលប្រទេសកម្ពុជា។
៤. ត្រូវរៀបចំទីកន្លែងឲ្យមានគម្លាតសុវត្ថិភាពពីបុគ្គលម្នាក់ទៅម្នាក់ឲ្យបានពីមួយម៉ែត្រកន្លះឡើងនៅ កន្លែងវាស់កំដៅ កន្លែងបំពេញបែបបទចូលមកកម្ពុជា ឬកន្លែងរងចាំយកវត្ថុសំណាក ជាដើម៕
ដោយ៖ សិលា