ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ពិភពលោកដែលលេចធ្លោជាងគេបំផុតទាំង១០ប្រចាំឆ្នាំ២០២០

ចែករំលែក៖

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ឆ្នាំ២០២០ នឹងរំលងផុតទៅ ហើយឆ្នាំ២០២១នឹងចូលមកដល់ ដោយមនុស្សនៅលើពិភពលោកទាំងអស់សង្ឃឹមថា នឹងមិនមែនជាឆ្នាំអាក្រក់ដូចជាឆ្នាំ២០២០នេះឡើយ ដែលរស់នៅដោយការភ័យខ្លាច បាត់បង់សេរីភាពស្ទើរតែទាំងស្រុង ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ។
សារព័ត៌មានក្យូដូ នៅថ្ងៃទី២៣ខែធ្នូ បានជ្រើសយកព្រឹត្តិការណ៍ទាំង១០ ដែលលេចធ្លោបំផុតប្រចាំឆ្នាំ២០២០។ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ទាំង១០ក៏មាន បេក្ខភាពចូ បៃឌិន បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកផងដែរ។ ជាមួយគ្នានោះគឺវីរុសកូវីដ-១៩ ដែលគ្របដណ្តប់ពេញឆ្នាំ២០២០។
ខាងក្រោមនេះគឺជាព្រិឹត្តិការណ៍ទាំង១០ដែលលេចធ្លោបំផុតប្រចាំឆ្នាំ២០២០ របស់បណ្តាញព័ត៌មានក្យូដូជប៉ុនជ្រើសរើស ៖
១- ជំងឺឆ្លងកូវីដ-១៩ ធ្វើឲ្យពិភពលោកចលាចល ដោយឆ្លងដល់មនុស្សជិត៨០លាននាក់។
២-បេក្ខភាព ចូ បៃឌិនមកពីគណបក្សប្រជាធិបតេយ្យជាប់ឆ្នោតប្រធានាធិបតីអាមេរិក។
៣-ចិនអនុម័តច្បាប់សន្តិសុខនៅលើកោះហុងកុង។
៤-បាតុកម្ម របស់ក្រុមជនជាតិស្បែកខ្មៅ “Black Lives Matter” នៅអាមេរិកនិងប្រទេសជាច្រើនជុំវិញពិភពលោក។
៥-អង់គ្លេសចាកចេញពីអឺរ៉ុបជាផ្លូវការ។
៦- ការប្រឈមមុខតានតឹងរវាងអាមេរិកនឹងចិនកាន់តែខ្លាំងឡើង ទាំងសេដ្ឋកិច្ច នយោបាយនិងសន្តិសុខ។
៧- កិច្ចព្រមព្រៀង ហាមប្រាមអាវុធបរមាណូដែលអង្គការសហប្រជាជាតិអនុម័តនឹងចូលជាធរមាននៅថ្ងៃទី២២ខែមករាឆ្នាំ២០២១។
៨-អាមេរិក និងអង់គ្លេស អនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech។
៩- លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្លាយជាស្ត្រីដើមកំណើតអាស៊ីជាប់ឆ្នោតជាអនុប្រធានាធិបតីអាមេរិក ។
១០ – អុីស្រាអែល និងប្រទេសអារ៉ាប់ បង្កើតទំនាក់ទំនង ការបរទេសឡើងវិញក្រោមការរៀបចំរបស់លោកត្រាំ នៅសេតវិមាន៕ដោយ៖ធី រីណា

 


ចែករំលែក៖