ភ្នំពេញ៖ មន្ត្រីចូលនិវត្តន៍ លោកស្រី កឹម សុគន្ធ អតីតមន្ត្រីការទូតក្រសួងការបរទេស កំពុងជួបការលំបាកផ្នែកជីវភាព និងមានជំងឺប្រចាំកាយ បានទទួលអំណោយជួយសម្រាលការលំបាកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់អំណោយនាថ្ងៃសុក្រ ទី ២៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់លោកស្រី កឹម សុគន្ធ សូមបន្តថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យដេីម្បីឆាប់បានជាសះស្បេីយពីជំងឺ ជាពិសេស អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីជៀសផុសពីជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ៥លានរៀល៕
ដោយ៖សិលា