សារព័ត៌មាន Marca បានផ្សាយថា កីឡាករ Shkodran Mustafi របស់ក្រុម Arsenal បានក្លាយជាគោលដៅសម្រាប់ក្រុម Barcelona នៅរដូវរងារនេះ ខណៈដែលក្រុម Barcelona កំពុងស្វែងរកការជំនួសកន្លែងរបស់កីឡាករ Gerard Pique ដែលរងរបួស។
លោក Ronald Koeman គ្រូបង្វឹកក្លិប Barcelona បានបង្ហាញជំនឿលើកីឡាករ Ronald Araujo និង Oscar Mingueza ប៉ុន្តែក្លិបនេះចង់ចុះហត្ថលេខាយកកីឡាករបន្ថែមទៀតដើម្បីបន្ថែមតំបន់ដែលខ្វះខាត ។
កីឡាករសញ្ជាតិអាឡឺម៉ង់ Shkodran Mustafi កំពុងលេងនៅ Arsenal ដោយចាប់ផ្តើមរដូវកាលបានរងរបួស ហើយការប្រកួតដំបូងរបស់គេបានចាញ់ក្រុម Leicester City នៅពេលគាត់ជំនួសដោយ David Luiz នៅតង់ទី២ ។ បន្ទាប់មកកីឡាកររូបនេះបានលេងម្តងទៀតជាមួយក្រុមបិសាចក្រហម Manchester United ហើយមិនបានបង្ហាញខ្លួនចាប់តាំងពីការជួបគ្នានៅថ្ងៃនោះមក។ ទោះបីជាយ៉ាងណាកីឡាកររូបនេះមានលក្ខណៈពិសេសនៅក្នុងក្របខ័ណ្ឌ Europa League ដែលក្រុមកាំភ្លើងធំ Arsenal បានកក់កៅអីវគ្គ៣២ក្រុមចុងក្រោយ។
ព័ត៌មានលេចឮពីអេស្ប៉ាញបានរាយការណ៍ថា កីឡាករ Eric Garcia នៅតែជាអាទិភាពរបស់ក្រុម Barcelona សម្រាប់ខែមករា ហើយក្លិបនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីចុះហត្ថលេខាជាមួយកីឡាកររូបនេះជាអាទិភាព។
ជាមួយគ្នានេះប្រសិនបើក្រុម Manchester City បដិសេធសំណើរបស់កីឡាកររូបនេះ ក្លិប Barcelonaទំនងជានឹងចុះហត្ថលេខាផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅ នៅពេលដែលកិច្ចព្រមព្រៀងរបស់គេនៅប្រទេសអង់គ្លេសបានផុតកំណត់ ទោះបីជាការសម្រេចចិត្តនេះនឹងត្រូវធ្វើឡើងដោយប្រធានក្លិបថ្មីដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី២៥ ខែមករាក៏ដោយ ៕
ដោយ៖ភារៈ