ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១០ កើត ខែបុស្ស ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងែទី២៤ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញ ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមន្ត្រីនៃនាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន បានចុះទៅធ្វើការសិក្សាស្រាវជ្រាវ និងសម្ភាសន៍ជាមួយ មន្ត្រីផ្តល់សេវាសម្រុះសម្រួលវិវាទនៅមូលដ្ឋាន និងប្រជាពលរដ្ឋដែលធ្លាប់មកទទួលសេវា នៅការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូល (អតីតមណ្ឌលសេវាកម្មយុត្តិធម៌) នៅគោលដៅដូចខាងក្រោម ៖
– រាជធានីភ្នំពេញ នៅខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ
– ខេត្តកំពង់ឆ្នាំង នៅក្រុងកំពង់ឆ្នាំង, ស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច
– ខេត្តបាត់ដំបង នៅស្រុកមោងឫស្សី ។
ការចុះសិក្សាស្រាវជ្រាវនេះ ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមដើម្បីរៀបចំនូវឯកសារទស្សនទានស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដែលឯកសារទស្សនទាននេះ នឹងជួយ ដល់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាក្រសួងយុត្តិធម៌ ក្នុងការរៀបចំយន្តការ និងក្របខ័ណ្ឌគតិយុត្ត ដើម្បីរៀបចំជាស្តង់ដារសម្រាប់ ការបណ្ដុះបណ្ដាល និងគុណភាពសេវាសម្រុះសម្រួលវិវាទដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព៕
ដោយ៖សិលា