ព័ត៌មានទាន់ហេតុការណ៍៖

ពិធីការិនី ជីមី បញ្ចេញឈុតសិចស៊ីខ្លាំងបង្ហាញរាងស្រឡូន(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ភ្ញាក់ផ្អើលជាថ្មីក្រោយពីពិធីការិនីរាងស្រឡូន កញ្ញា ជីមី បង្ហាញឈុតសិចស៊ីដែលបានធ្វើឲ្យប្រុសៗដក.កចំហរមាត់ស្ទើឈាមច្រមុះវីដេអូខ្លីនេះត្រូវបានបង្ហាញនៅលើបណ្តាញសង្គម Tik Tok ក្នុងឈុតប៊ីគីនីដ៏សុិចស៊ីខ្លាំងមួយ។

កញ្ញា Jimmy ត្រូវបានគេទទួលស្គាល់ថាជាពិធីការិនីដែលមានរូបរាងសមសួនឥតខ្ចោះតាំងពីក្បាលមកដល់ចុងជើងគួរឲ្យគយគន់ដែលគេហៅថា រាង Gold ជាប្រភេទរូបរាងល្អ កម្ររកបាន។ សាងភាពទាក់ទាញថ្មីទៀតក្រោយពីនាងបានបញ្ចេញវីដេអូខាងលើនិងវីដេអូមួយចំនួនលើបណ្តាញសង្គមYoutube  ទាំងការចូលរៀនរាំចង្វាក់បរទេសមួយហៅថាZumbaនិងការហាត់ប្រាណអមដោយការស្លៀកពាក់បែបសិចស៊ីទាក់ភ្នែកនោះ។

ទោះជាយ៉ាងណា មួយឈុតនេះធ្វើឲ្យនាងទទួលបានមតិចម្រុះជាច្រើនជុំវិញការស្លៀកពាក់សិចស៊ីដែលមានសិល្បករតិចតួចប៉ុណ្ណោះដែលហ៊ានស្លៀកពាក់បែបនេះ។

មតិចម្រុះទាំងនោះមានការបញ្ចេញយោបល់រាប់រយនាក់ដោយភ្ជាប់ទាំងការសរសើរនិងការរិះគន់ខ្លះផងដែរ។ ចំណុចសរសើរនោះគឺលើរូបរាងសម្រស់ស្អាតប្លែកស្រឡូនខ្ពស់ដែលនាងអាចរក្សាបានចាប់តាំងពីការចូលប្រឡូកសិល្បៈដំបូង ហើយមានអ្នកគាំទ្រនាងមិនតិចទេដែលលួចច្រណែននិងចង់បានរូបសម្រស់និងរូបរាងបែបនេះ។ អ្នកខ្លះសរសើរថានាងមានរាងស្អាតអស់សិល្បការិនីនៅកម្ពុជា។ ក៏មានអ្នកគាំទ្រមួយចំនួនស្នើឲ្យនាងចូលរួមប្រកួតកម្មវិធីសម្រស់កញ្ញាឯកនានា ដើម្បីមានឱកាសចេញទៅប្រកួតតំណាងប្រទេសកម្ពុជាខណៈដែលនាងមានទាំងរូបសម្រស់ និងចំណេះដឹងលើការប្រើប្រាស់ភាសាបានយ៉ាងស្ទាត់ជំនាញ។ ក៏មានប្រុសៗជាច្រើនបានពោលពាក្យទាំងឆ្អែតបាយទឹកក្រោយពីបានមើលវីដេអូនេះ។ ទន្ទឹមគ្នានេះក៏លេចចេញការបញ្ចេញយោបល់បែបសាមញ្ញ និងបង្កប់ការរិះគន់ខ្លះទៅលើវីដេអូខ្លីលើបណ្តាញសង្គមចំនួន១៥ វិនាទីនេះផងដែរ

 

ដោយ៖ វឌ្ឍនា


ចែករំលែក៖