ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និង ថវិកាជូនដល់កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ដែលបានបំពេញភារៈកិច្ចទាំងថ្ងៃយប់ក្នុងកិច្ចប្រតិបត្តិការចូលរួមយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិសេសអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកាត់ផ្តាច់ និងទប់ស្កាត់ឲ្យខានតែបានការចម្លងចូលក្នុងសហគមន៍។
សូមបញ្ជាក់ផងដែរថាអំណោយឧបត្ថម្ភរួមាន៖
១.ទិសភូមិភាគជួរមុខ អង្ករ ២.០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៣.០០០.០០០រៀល។
២.ស្នងការដ្ឋាននគរបាលខេត្ត អង្ករ ២.០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៨.០០០.០០០រៀល ។
៣.កងរាជអាវុធហត្ថខេត្ត អង្ករ ២.០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៦.០០០.០០០រៀល។
៤.តំបន់ប្រតិបត្តិការសឹករងខេត្ត អង្ករ ២.០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៦.០០០.០០០រៀល។
៥.កងពលតូចថ្មើរជើងលេខ៥១ អង្ករ ២.០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៨.០០០.០០០រៀល ។
៦.វរៈសេនាតូចលេខ៥០៣ អង្ករ ២.០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៣.០០០.០០០រៀល។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវពង្រឹងបង្កើនការយក ចិត្តទុកដាក់ ថែមទៀតក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលឆ្លងដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្នុងសហគមន៍ ក្នុងខេត្តមួយចំនួនរបស់ប្រទេសថៃនោះ៕
ដោយ៖ សិលា