ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតជូនពរ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២១ នេះ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារជូនពរ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទក្នុងឱកាសទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២១  ។ លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា, មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់ស្ថាប័ន កងឯកភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ជាទីស្នេហា , ក្នុងឱកាសដ៏វិសេសវិសាល ប្រកបដោយសេចក្តីសោមនស្សរីករាយនៃទិវាចូលឆ្នាំថ្មីឆ្នាំសកល២០២១ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្ញុំផ្ទាល់ សូមផ្ញើជូននូវការសាក សួរសុខទុក្ខ ដោយ ក្តីនឹករលឹកនិងជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារ កិច្ចនៅតាមស្ថាប័នកងឯកភាពនានា ក៏ដូចជាសិក្ខាកាមពុងសិក្សាជំនាញផ្សេងៗទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស ព្រមទាំងកងកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សូមជូននូវសព្ទ សាធុការពរជ័យ សិរីមង្គល វិបុលសុខ សូមទទួលបាននូវសេចក្តីសុខសប្បាយ សម្រេចបានជោគជ័យនូវភារ កិច្ចថ្មីៗ និងទទួលបានកិត្តិយសកេរ្តិ៍ឈ្មោះជូនជាតិមាតុភូមិយើង។

នាឱកាសនេះដែរ ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះ ចំពោះជោគជ័យដ៏ត្រចះត្រចង់ដែល កងយោធពលខេមរភូមិន្ទយើងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងឆ្នាំកន្លងមក កើតចេញពីការលះបង់និងការ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គនិងការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារសន្តិសុខ ជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន។ទន្ទឹមនេះកងយោធពលខេមរភូមិន្ទយើង បានចូលរួមអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអន្តរជាតិលើវិស័យមនុស្សធម៌ បំពេញបេសក កម្មជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ដែលជាក្តីមោទនភាព និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជា ប្រជាជាតិកម្ពុជាយើងទាំងមូល។

មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហាន និងពលទាហានទាំងអស់ ពលខេមរភូមិន្ទជាទីស្នេហា , ជាថ្មីម្តងទៀតក្នុងទិវាចូលឆ្នាំថ្មីឆ្នាំសកលនេះ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្នុងនាមខ្ញុំផ្ទាល់ សូម បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា” សូមប្រោះព្រំសព្ទ សាធុការពរជ័យ សិរីមង្គល ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធ ពលខេមរភូមិន្ទ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និង សម្រេចបានជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនៃយើង។

សូមផ្ញើជូននូវការសួរសុខទុក្ខដល់យោធិន ជំងឺ របួស ពិការ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ នានា សូមឱ្យបានឆាប់ជាសះស្បើយពីជំងឺ ព្រមទាំងអតីតយុទ្ធជននិងក្រុមគ្រួសារដែលកំពុងរស់នៅក្នុងសង្គមស៊ី វិល សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងរឹងមាំ និងមានជីវភាពរស់នៅធូរធានិងប្រកបដោយសុភមង្គលរុងរឿង។

សូមផ្ញើជូន មេបញ្ជាការ មេបញ្ជាការរង គ្រប់ស្ថាប័ន កងឯកភាព នាយទាហាន នាយទាហានរង និងពល ទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ទាំងសិក្ខាកាមដែលកំពុងបំពេញការសិក្សាជំនាញផ្សេងៗនៅតាមបណ្តា ប្រទេសជាមិត្ត រួមទាំងកងកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់អង្គការ សហប្រជាជាតិព្រមទាំងក្រុមគ្រួសារ សូមប្រកបទៅដោយសេចក្តីសុខចៀសផុតពីគ្រោះនៃការឆ្លងរាលដាលពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ តរៀងទៅ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖