ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកម្ពុជា គឺជាផ្ទះរបស់យើងទាំងអស់គ្នា ដូចនេះយើងមានកាតព្វកិច្ចចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍ឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ ៖ លោកសុខ សម្បត្តិ ប្រធានក្រុមការងាចុះជួយសង្កាត់ពន្សាំង បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំក្រុមកាងារគណបក្សប្រចាំខែធ្នូ និងលើកទិសដៅបន្ត នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ពន្សាំង ថា ក្នុងនាមយើងជាមន្ត្រីបក្សរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរក្សាសមាជិកចាស់ និងគៀងគរអ្នកថ្មី ហើយត្រូវបកស្រាយឲ្យបានច្បាស់ប្រាប់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពីសភាពការណ៍បច្ចប្បន្ន ព្រោះប្រទេសកម្ពុជា គឺជាផ្ទះរបស់យើងទាំងអស់គ្នា ហើយយើងគ្រប់គ្នាមានកាតព្វកិច្ចចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍ឲ្យបានល្អប្រសើរឡើងដ៍រាបតទៅ។

លោកសុខ សម្បត្តិ បន្តថាបញ្ហាអត្តសញ្ញាណប័ណ្ណ បញ្ហាអត្រានុកុលដ្ឋាន បញ្ហាសៀវភៅស្នាក់នៅ បើមានបញ្ហាណាមួយសង្កាត់ និងប៉ុស្តិ៍ មិនអាចដោះស្រាយបានទេកុំទុកយូឲ្យសោះ ត្រូវប្រញ៉ាប់រាយការណ៍មកថ្នាក់ខណ្ឌជាបន្ទាន់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ព្រោះមកដល់ពេលនេះមិនត្រូវបណ្តែតបណ្តោយឲ្យបញ្ហាដដែលកើតឡើងទៀតនោះទេ។

លោកបញ្ជាក់ថា ក្នុងនាមយើងជាមន្ត្រីបក្សរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរក្សាសមាជិកចាស់ និងគៀងគរអ្នកថ្មី ហើយត្រូវបកស្រាយឲ្យបានច្បាស់ប្រាប់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពីសភាពការណ៍បច្ចប្បន្នដែលរដ្ឋាភិបាលបានទប់ស្កាត់បាននូវជំងឺដ៍កាចសាហាវកូវីដ-១៩ ដែលតាមបណ្តាប្រទេសលើពិភពលោកកំពង់តែព្រួយបារម្ភជាខ្លាំងនោះ។ ដោយកុំជឿពាក្យញុះញង់ពួកអមិត្ត ដែលតែងតែបង្កចលាចលពីរឿងមួយទៅរឿងមួយ និងបំភ្លៃការពិតដែលមួយក្តាប់តូចនៅក្នុងស្រុកយើងបង្ក្រាបបានហើយ តែមានពួកមួយក្តាប់តូចទៀតចេញមកពីក្រៅប្រទេសដែលផ្សព្វផ្សាយព័ត៏មានមិនពិតតាមរយៈបញ្តាញសង្គម ដូចនេះយើងកុំសន្តិភាពជាមួយពួកអស់ទាំងនេះឲ្យសោះ។ ព្រោះប្រទេសកម្ពុជា គឺជាផ្ទះរបស់យើងទាំងអស់គ្នា ហើយយើងគ្រប់គ្នាមានកាតព្វកិច្ចចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍ឲ្យបានល្អប្រសើរឡើងដ៍រាបតទៅ។

ក្នុងនោះផងដែរលោកប្រធានគណៈកម្មធិការគណបក្សខណ្ឌព្រែកព្នៅ ក៏បានលើកឡើងពីស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារទាំងអស់នៅក្នុងខណ្ឌព្រែកព្នៅ ពិសេសក្នុងសង្កាត់ពន្សាំងទាំងមូលនេះផងដែរ ដែលតែងតែអនុវត្តនូវគោលនយោបាយទិសដៅរបស់គណបក្ស ពិសេសជាទូទៅមានមនោសញ្ចេតនាជាប់លាប់ជាមួយប្រជាពលរដ្ឋទូទៅ ដូចអ្វីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូពីប្រទេសជាតិនិងប្រជាពលរដ្ឋ ខិតខំនាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតដល់ទទួលបានជោគជ័យសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋទាំងមូលនាពេលបច្ចុប្បន្ននេះ។

ជាចុងក្រោយលោកសុខ សម្បត្តិ សូមឲ្យប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ថែររក្សាសុខភាពឲ្យបានល្អ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដោយត្រូវគោរពតាមការនែនាំរបស់ក្រសួងសុខាភិបាលពាក់ម៉ាស់ លាងដៃនិងសាប៊ូ ជែល ឬអាល់កុល ឲ្យបានញឹកញ៉ាប់ និងរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវទាំងអស់គ្នា៕

ដោយ ៖ ព្រែកសំរោង


ចែករំលែក៖