ព័ត៌មានទាន់ហេតុការណ៍៖

លោកបៃឌិន នឹងបើកព្រំដែនទទួលជនភៀសខ្លួន ឡើងវិញ

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន បានសន្យាថា នឹងផ្លាស់ប្តូរច្បាប់ភៀសខ្លួនរបស់រដ្ឋាភិបាលលោកត្រាំ ​ដោយបើកព្រំដែនឲ្យជនភៀសខ្លួនចូលមកទឹកដីអាមេរិកវិញ។
ប៉ុន្តែដោយខ្លាចជនភៀសខ្លួនសម្រុកមកកាន់ព្រំដែនភាគខាងត្បូង​នៅថ្ងៃទី​២០ខែមករាឆ្នាំ២០២១​ជាពេលវេលាដែលលោកបៃឌិនស្បថចូលកាន់តំណែង ​លោកបៃឌិនបានប្រកាសថា ​នឹងមិនទាន់អាចផ្លាស់ប្តូរ​ភ្លាមៗនោះឡើយពាក់ព័ន្ធច្បាប់ អន្តោប្រវេសន៍។
នៅក្នុងពេលឃោសនាបោះឆ្នោត លោកបៃឌិន​បានសន្យាថា នឹងកែប្រែច្បាប់អន្តោប្រវេសន៍ របស់លោកត្រាំ​។ ប៉ុន្តែនៅពេលនេះលោកបៃឌិន សម្រេច​ពន្យារពេល អនុវត្តដោយសារតែត្រូវដោះស្រាយបញ្ហាសំខាន់ៗជាមុនសិន ក្នុងនោះមានការគ្រប់គ្រងកូវីដ-​១៩ ឲ្យបាន​១០០ភាគរយសិន។
លោកបៃឌិនបន្តទៀតថា យ៉ាងហោចណាស់ក៏ត្រូវប្រើពេល​៦ខែ ទើប អាច​រៀបចំកែប្រែច្បាប់អន្តប្រវេសន៍បាន មិនអាចធ្វើភ្លាមៗនោះឡើយ។ ប្រសិនបើអនុវត្តភ្លាមៗអាចបង្កឲ្យមានភាពចលាចល​ពលរដ្ឋយ៉ាងតិច​២លាននាក់នឹងចូលមកព្រំដែនអាមេរិក៕

ដោយ៖ធី រីណា (រូបភាព៖Zing news)


ចែករំលែក៖