រដ្ឋាភិបាលចិន បានស្នើដល់បុគ្គលិករដ្ឋ គ្រប់លំដាប់ថ្នាក់មិនត្រូវចេញពីទីក្រុងប៉េកាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល និងចូលឆ្នាំចិននៅខែកុម្ភៈឆ្នាំ២០២១។
រដ្ឋាភិបាលចិនបានរឹតបន្តឹងការគ្រប់គ្រងវិស័យទេសចរណ៍ នៅឱកាសបុណ្យចូលឆ្នាំ ដោយស្នើដល់ពលរដ្ឋមិនត្រូវចាកចេញពីតំបន់របស់ខ្លួនរស់នៅឡើយ ដើម្បីទប់ស្កាត់កូវីដ-១៩ឆ្លងរាលដាលជាថ្មី។
រដ្ឋាភិបាលចិន បានអនុម័តវិធានការតឹងតែងបំផុតក្នុងឱកាសចូលឆ្នាំសកលនិងចូលឆ្នាំចិន ដោយមន្ត្រីរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ មិនអាចចេញទៅខាងក្រៅតំបន់ដែលខ្លួនរស់នៅឡើយ ។ ចំណែកពលរដ្ឋនៅក្នុងទីក្រុងគឺត្រូវតែគោរពទៅតាមច្បាប់ធ្វើដំណើរតាមរថភ្លើង យន្តហោះ រថយន្តក្រុង…។
ចំណែកចូលឆ្នាំចិនឆ្នាំនេះ និងពង្រួមតូច ហើយទីតាំងរដ្ឋ ដូចជា សារមន្ទីរ និងទីតាំងផ្សេងៗទៀតបើកទ្វារសម្រាប់តែអ្នកទេសចរណ៍ដែលមានការ កក់មុនតែប៉ុណ្ណោះ។ នៅពេលនេះអាចនិយាយបានថាពលរដ្ឋចិនរស់នៅខេត្ត ក្រុងណា គឺត្រូវតែរស់នៅទីនោះ មិនត្រូវចេញពីទីក្រុងរបស់ខ្លួនឡើយ។
ក្រសួងសុខាភិបាលចិនបានប្រកាសថា កាលពីថ្ងៃទី២៦ខែធ្នូ បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីសរុបដល់ទៅ២០ នាក់ ក្នុងនោះមាន៨នាក់ឆ្លងរាលដាលក្នុងសហគមន៍ ក្នុងនោះមាន២នាក់ស្ថិតនៅក្នុងទីក្រុង ប៉េកាំង៕ដោយ៖ធី រីណា
រូបភាព៖Reuters