ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វីលីពីនព្រមាន​លុបកិច្ចព្រមព្រៀង​បើអាមេរិក​ផ្ញើវ៉ាក់សាំងប្រឆាំងកូវីដ​​-១៩​​មិនឲ្យបានលឿនបំផុត

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានព្រមានថា និងលុបកិច្ចព្រមព្រៀងយោធាជាមួយអាមេរិក ប្រសិនបើអាមេរិក បញ្ជូនវ៉ាក់សាំងកូវីដ-​១៩ មកឲ្យប្រទេសហ្វីលីពីនឲ្យបានឆាប់បំផុតនោះទេ ។
មេដឹកនាំហ្វីលីពីន រងការថ្កោលទោសយ៉ាងខ្លាំង​ ដោយសារតែជាប់គាំងក្នុងការពិភាក្សាទិញវ៉ាក់សាំងពីអាមេរិក​​។ ដោយរងគំនាបពីពលរដ្ឋ ប្រធានាធិបតី Rodrigo Duterte ​បាន ប្រើប្រាស់កិច្ចព្រមព្រៀងយោធា​ ជាមួយអាមេរិក ដើម្បីបង្ខំ ឲ្យអាមេរិកបញ្ជូនវ៉ាក់សាំង​ឲ្យបានលឿនបំផុត មកកាន់ប្រទេសរបស់ខ្លួន។
លោក​Rodrigo Duterte បញ្ជាក់ថា​«ប្រសិនបើអាមេរិក មិនផ្តល់វ៉ាក់សាំង​​២០​លានដូស​​ឲ្យបានឆាប់បំផុតនោះ​ កម្លាំងទាហានអាមេរិក និងត្រូវចាកចេញពីហ្វីលីពីន​ «គ្មានវ៉ាក់សាំង​​កុំសង្ឃឹមនៅទីនេះ»។
ការព្រមានខាងលើរបស់ប្រធានាធិបតី​Rodrigo Duterte នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងគណៈកម្មការជាតិទប់ស្កាត់កូវីដ​-១៩ ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីRodrigo Duterte មិនទទួលបានការព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុន​ Pfizer ពីអាមេរិកនោះឡើយ​ ។ ចំណែកប្រទេសក្នុងតំបន់​ដូចជា សិង្ហបុរីនិង ឥណ្ឌូនេស៊ី ទទួលបានកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីអាមេរិក​៕

ដោយ៖ធី រីណា


ចែករំលែក៖