អន្តរជាតិ៖ មនុស្សយ៉ាងហោច ៧នាក់ ត្រូវបានសម្លាប់ និង៧នាក់រងរបួសនៅក្នុងការវាយប្រហារដោយកាំបិត នៅឯភាគឦសាន នៃប្រទេស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយនៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបញ្ជាក់ថា ក្នុងការវាយប្រហារដោយកាំបិតខាងលើ បានកើតឡើងនៅខាងក្រៅកន្លែងសូណា (sauna) មួយ ក្នុងទីក្រុងកៃយ័ន (Kaiyuan) នៃខេត្តលាវនីង Liaoning។ ចំណែកជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន និងត្រូវបានគេបញ្ជាក់អត្តសញ្ញាណថាមាននាមត្រកូល យ៉ាង តែទន្ទឹមនឹងគ្នានោះ ក៏មិនទាន់មានសេចក្ដីរាយការបញ្ជាក់ពីមូលហេតុនេះនៅឡើយទេ ក្រោយពីការវាយប្រហារ។
សូមជម្រាបថា ការវាយប្រហារដោយកាំបិត នៅក្នុងប្រទេសចិន តែងតែកើតឡើងជារឿយៗ ដោយកាលពីខែមិថុនា ឆ្នាំ២០២០នេះមនុស្ស៣៩នាក់បានរងរបួស នៅក្នុងការ វាយប្រហារដោយកំបិត នៅឯសាលាមតេយ្យមួយកន្លែង ក្នុងតំបន់ គ័ងស៊ី (Guangxi)។
គួររម្លឹកដែរថា នៅក្នុងឆ្នាំ២០១៨ បុរសជាខ្មាន់កាំបិតម្នាក់ ក៏បានចាក់សម្លាប់មនុស្សម្នាក់ និង១២នាក់ទៀត រងរបួសផងដែរ នៅឯផ្សារទំនើបមួយ ក្នុងទីក្រុងប៉េកាំង៕ដោយ៖ស តារា