រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata បានផ្ដើមកម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ» ប្រចាំឆ្នាំរបស់ខ្លួន តាមអនឡាញ ដោយបង្កើតបណ្ណាល័យឌីជីថល ដែលមានវីដេអូ និងកម្មវិធីផតឃែស(Podcasts) ចំនួន ១០០ ស្ដីអំពី មុខវិជ្ជាសិក្សា និងវិជ្ជាជីវៈផ្នែក វិទ្យាសាស្ត្រ គណិតវិទ្យា វិស្វកម្ម និងបច្ចេកវិទ្យា (STEM) ជាច្រើននិងមានសេវាផ្តល់ប្រឹក្សាមុខរបរ និងអាជីពផងដែរ។ ពិព័រណ៌ជំនាញសិក្សា និងការងារ របស់សមាគម FUSAACដែលបានរៀបចំឡើងរៀងរាល់ឆ្នាំតាំងពីឆ្នាំ ២០០៩ នៅតែមានគោលបំណងដូចរាល់ដង ពោលគឺជួយសិស្សានុសិស្សជ្រើសរើសជំនាញសិក្សា ដែលត្រឹមត្រូវសម្រាប់ពួកគេ។ ក៏ប៉ុន្ដែដោយសារ ការរាតត្បាតជាសកលនៃវីរុសកូវីដ១៩ សមាគម និងក្រុមហ៊ុន Smartបានផ្ដួចផ្ដើមបង្កើតបណ្ណាល័យឌីជីថលនៃជំនាញសិក្សា ដែលជួយឱ្យសិស្សានុសិស្សកាន់តែច្រើនឡើងនៅទូទាំងប្រទេសអាចស្វែងរកព័ត៌មានបាន។ ចាប់តាំងពីពិព័រណត្រូវបានរៀបចំដំបូង ព្រឹត្តិការណ៍នេះបានជួយសិស្សានុសិស្សចំនួនជាង ២៤០០ នាក់ជារៀងរាល់ឆ្នាំក្នុងការជ្រើសរើសមុខជំនាញសាកលវិទ្យា–ល័យរបស់ពួកគេ រួមទាំងអាជីពដែលពួកគេប្រាថ្នានាពេលអនាគត ។ កម្មវិធីពិព័រណ៌ជំនាញសិក្សា និងការងារតាមប្រព័ន្ធអនឡាញនេះទទួលបានគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង ការគាំទ្រពី ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា និងក្រុមហ៊ុនSmart Axiata។
លោក ហោ តូនី អ្នកសម្របសម្រួលគម្រោងនៃសមាគម FUSAAC បានឲ្យដឹងថា៖ «ថ្វីបើមានការរឹតត្បិតដោយសារ កូវីដ១៩ យើងនូវតែប្ដេជ្ញាបន្តពិព័រណ៌ជំនាញសិក្សា និងការងារ តាមរយៈអនឡាញ ដើម្បីចែករំលែកព័ត៌មាន ដែលមានប្រយោជន៍ និងជួយសិស្សានុសិស្សក្នុងការសម្រេចចិត្តលើជំនាញសិក្សា ឬអាជីពនាពេលអនាគរបស់ពួកគេ ហើយ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart Axiata ដែលបានគាំទ្រពួកយើងផ្នែកហិរញ្ញវត្ថុ។»
ការផ្តល់លទ្ធភាពឱ្យយុវជនធ្វើការជ្រើសរើសមុខជំនាញប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតឱកាសសម្រាប់ពួកគេ ដើម្បីបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា។ កម្មវិធី អាហារូបករណ៍ SmartEdu ដែលបានផ្តល់និស្សិតនូវអាហារូបករណ៍ជាមួយនិងប្រាក់ខែពេញលេញ ក៏ដូចជាប្រាក់ឧបត្ដមប្រចាំខែពេញមួយឆ្នាំសិក្សានៅមហាវិទ្យាល័យផងដែរ ក៏មានមានគោលដៅបង្កើតឱកាសទាំងអស់នេះផងដែរ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន(Thomas Hundt) បានមានប្រសាសន៍ថា៖ «ពិព័រណ៌ជំនាញសិក្សា និងការងារ ស្របតាមគោលដៅដែលយើងព្យាយាមសម្រេចជាមួយកម្មវិធី SmartEdu Discovery Day ដែលជាពិព័រណ៌មួយនៅតាមបណ្តាខេត្តនានាជុំវិញប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីមុខវិជ្ជាផ្សេងៗនៅសាកលវិទ្យាល័យ និងស្វែងរកអ្នកមានទេពកោសល្យឆ្លាតវៃសម្រាប់កម្មវិធីអាហារូបករណ៍ SmartEdu។»
លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ការបង្កើតឱកាសសម្រាប់សិស្សានុសិស្សកម្ពុជាក្នុងវិស័យអប់រំ ជាពិសេសក្នុង វិស័យអប់រំ STEM គឺជាភាពស្នូលនៃបេសកកម្មរបស់ក្រុមហ៊ុន Smart Axiata។ ដូច្នេះ ទោះបីយើងមានការសោកស្តាយដែលយើងមិនបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ដោយផ្ទាល់ក្នុងឆ្នាំនេះ យើងរីករាយដែលបានឃើញពិព័រណ៌ជំនាញសិក្សា និងអាជីពបន្តធ្វើតាមអនឡាញ ជាមួយការគាំទ្រពីយើង។»
វីដេអូ និងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ នឹងត្រូវចាក់បញ្ចាំងលើទំព័រហ្វេសប៊ុករបស់ សមាគម FUSAAC និង Smart for Cambodia និង គេហទំព័រផ្លូវការរបស់ សមាគម FUSAACតាមរយៈ www.fusaac.org។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.facebook.com/fusaac ឫwww.facebook.com/smartforcambodia ។
អំពី FUSAAC
សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០១។ បច្ចុប្បន្ន សមាគមនេះមានសមាជិកប្រមាណ ៣០០នាក់ ដែលសុទ្ធសឹងជាអតីតនិស្សិតដែលទទួលបានអាហារូបករណ៍ផ្សេងៗទៅសិក្សានៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiataគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖+855 10 202 271
អុីម៉ែល៖koam.tivea@smart.com.kh
លោក ហោ តូនី
អ្នកសម្របសម្រួលគម្រោង
ទូរស័ព្ទ៖ +855 (0)10 484 388
អុីម៉ែល៖tonyhor19@gmail.com