ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តtoyota prius មួយគ្រឿងមិនប្រកាន់ស្ដាំចូលទៅកន្លងផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយមួយ គ្រឿងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចកើតជាជម្លោះពាក្យសំដីដាក់គ្នាមួយប្រាវរកបង្កហិង្សារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង១១ យប់ថ្ងៃទី២៧ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០១១ ជិតនិងផ្លូវរថភ្លើងក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនបុរសជនជាតិចិនយកទៅធ្វើការវាស់ជាតិស្រវឹង ចំណែករថយន្តទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយ៖សុខា សែនជ័យ