ខេត្តព្រះសីហនុ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០លោកឧត្តមនាវីត្រី អុិន សុខេមរ៉ា នាយសេនាធិការរង តំណាងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក បានដឹកនាំនាយនាវីចំនួន១៥រូប ទទួលស្វាគមន៍លោកវរនាវីទោ BK PONNAPPA មេបញ្ជាការនាវាឈ្មោះ INS KILTAN ជាប្រធានគណៈប្រតិភូកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌាចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល០៤ថ្ងៃ(ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១)ដែលមាននាវិកសរុបចំនួន២០០នាក់ ក្នុងដំណើរចូលចតជាផ្លូវការដើម្បីប្រគល់សម្ភារសង្គ្រោះទឹកជំនន់មួយចំនួនជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ មន្ត្រីកងទព័ជើងទឹកឲ្យដឹងពីលក្ខណៈបច្ចេកទេសរបស់នាវានេះរួមមាន៖
-ទទឹង ១៣ម៉ែត្រ
-បណ្តោយ ១១០ម៉ែត្រ
-ជម្រៅទឹក ០៧ម៉ែត្រ
-ទម្ងន់ផ្ទុក ៣១៥០តោន។
តាមការគ្រោងទុកនាវាINS KILTAN នឹងចាកចេញពីកម្ពុជាវិញនៅវេលាម៉ោង៩ព្រឹកថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕ ឆ្លាម សមុទ្រ