ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យអាវុធជាតិផ្ទុះគ្រឿងញៀន គ្រឿងស្រវឹង។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅត្រង់ចំណុចផ្លូវជាតិលេខ២ ត្រង់ចំណុចទល់មុខ សាលាអេស៊ីអ៉ី ACE ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង៣សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមសរុប ៦១នាក់ រួមមាន៖ កម្លាំងអធិការខណ្ឌចំនួន ៣៥នាក់,កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១១នាក់,កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ–សង្កាត់ ចំនួន ១៥ នាក់ ។
ក្រោយប្រតិបត្តិការជាលទ្ធផលក្នុងការត្រួតពិនិត្យមានដូចជា៖ បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន ៣៥០គ្រឿង។ ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ២១០គ្រឿង។ រថយន្តដែលត្រូវបិទកញ្ចក់ខ្មៅ គ្មាន។ ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ គ្មាន។ អាវុធជាតិផ្ទុះឆ្លងកាត់គ្មាន។សារធាតុញៀនឆ្លងកាត់គ្មាន ។
ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានបញ្ចប់នៅម៉ោង ២១ និង០០យប់ នាថ្ងៃខែឆ្នាំដដែល៕ដោយ៖ស តារា