ភ្នំពេញ៖ បុរសជាមេភូមិម្នាក់បានសោកស្ដាយដើមស្វាយ១ដើមដែលមានអាយុកាលជិត៤០ឆ្នាំត្រូវបាក់រលំដោយសារខ្យល់បក់បោកខ្លាំងទៅលើផ្លូវតែមិនបង្កឱ្យអ្នកណាម្នាក់រងរបួសឬខូចខាតសម្ភារប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវកើតហេតុនោះទេ កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី០១ ខែ មករា ឆ្នាំ២០២១នៅចំណុចផ្លូវលេខ៦៣កែងនឹងផ្លូវលេខ៤៦៦ ស្ថិតនៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីលោកមេភូមិបានឱ្យដឹងថា មុនកើតហេតុមានខ្យល់បក់បោកយ៉ាងខ្លាំងធ្វើឱ្យដើមស្វាយ១ដើមបាក់រលំសង្កត់មកលើផ្លូវសាធារណ:តែមិនបង្កឱ្យមានគ្រោះដល់មនុស្សឬខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋនោះទេ ហើយអាជ្ញាធរបានប្រញាប់យកកាំបិតពូថៅសហការជាមួយប្រជាពលរដ្ឋកាប់មែកនិងបោសសម្អាតឱ្យស្អាតយកចេញពីផ្លូវខ្លាចមានការកកស្ទះដល់អ្នកធ្វើដំណើរ។ក្នុងនោះលោកមេភូមិបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីលោក ខាត់ ណារិទ្ធចៅសង្កាត់ ទន្លេបាសាក់ឱ្យអាជ្ញាធរភូមិធ្វើការកាត់មែកលះមែកស្វាយឱ្យលឿនបំផុតយកមកដាក់អែបនៅខាងរង់ចាំខាងរថយន្តមន្ទីរសាធារណការផ្នែកថែទាំដើមឈើក្នុងរាជធានីភ្នំពេញមកដឹកជញ្ជូនយកទៅចោល ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបញ្ជាក់ថាគួរឱ្យស្ដាយដែរដើមស្វាយមួយដើមនេះមានអាយុកាលជិត៤០ឆ្នាំហើយ គាត់មករស់នៅទីតាំងផ្លូវលេខ៦៣កែងផ្លូវលេខ៤៦៦ ស្ថិតនៅភូមិ១៣នេះតាំងពីឆ្នាំ១៩៨៤ហើយក៏ឃើញដើមស្វាយបានដុះលូតលាស់ធំតែពេលនេះមិនទាន់មានផ្លែផ្កាទេ ហើយដើមស្វាយនេះល្អណាស់មានផ្លែជារៀងរាល់ឆ្នាំឱ្យតែដល់រដូវកាល ហើយផ្លែវាធំៗណាស់មិនដឹងអីអាយុកាលវារហូតដល់អស់ឫសកែវពុកអស់បាត់តាំងពីពេលណាឃើញតែស្លឹកលាស់ខ្ចីមែកក៏ស្វិតទៀត ៕
ដោយ៖ ជីណា